CamNews

មិនគួរឲ្យជឿ 

ជាលទ្ធផល អាសំណព្វចិត្ត វិលមករកម្ចាស់ដើមវិញ ៤៦ ឆ្នាំក្រោយ

ស្ទើរតែមិនគួរអោយជឿ ៖ ទីភ្នាក់ងារសារព័ត៌មានប្លែកបរទេស huffingtonpost ចេញអត្ថបទ
ផ្សាយអោយដឹងថា  អាជ្ញាធរក្នុងស្រុក អះអាងថា​  ជាលទ្ធផល បុរសដែលជាពលរដ្ឋរស់នៅ
ក្នុងរដ្ឋ Nebraska  សហរដ្ឋអាមេរិក  ទទួលបានម៉ូតូរបស់ខ្លួនវិញហើយ  ពោលគឺ  មានរយៈ
ពេល​ ៤៦ ឆ្នាំក្រោយ បន្ទាប់ពីវាបានបាត់ពីសួនច្បារក្រោយផ្ទះរបស់លោក ។

នាយកដ្ឋានគយអាមេរិក ក៏ដូចជា  ការពារព្រំប្រទល់ដែន​  បាននិយាយកាលពីថ្ងៃច័ន្ទកន្លង
ទៅនេះអោយដឹងថា ម៉ូតូ Triumph Tiger 100 ឆ្នាំ  ១៩៥៣  មួយគ្រឿង  ត្រូវបានអាជ្ញាធររក
ឃើញ  កាលពីសប្តាហ៍កន្លងទៅ  នៅឯកំពង់ផែ រដ្ឋ Los Angeles ស្របពេលដែលមានការ
បម្រុងនឹងដឹកចេញទៅប្រទេសជប៉ុន ជាមួយនឹងការលក់ចេញក្នុងតម្លៃជាង ៩ ពាន់ដុល្លារ។

ម៉ូតូមួយគ្រឿង    ត្រូវបានគេរាយការណ៍ថាបានបាត់កាលពីឆ្នាំ  ១៩៦៧  ពោលគឺនៅក្នុងខែ
កុម្ភៈ ស្របពេលដែលឆ្នាំនោះ វាមានតម្លៃត្រឹមតែ ៣០០ ដុល្លារតែប៉ុណ្ណោះ ។  អាជ្ញាធរយាម
ល្បាតផ្លូវហាយវេ រដ្ឋ California នឹងបញ្ចូនម៉ូតូមួយគ្រឿងនេះ ទៅម្ចាស់ដើមវាវិញដែលត្រូវ
បានគេជឿថា គាត់នៅមានជីវិតរស់នៅ  នៅឡើយ នៅក្នុងរដ្ឋ Omaha ស្របពេលដែលមក
ទល់នឹងបច្ចុប្បន្ននេះ គាត់មានជន្មាយុ ៧០ ឆ្នាំហើយ   ដោយឡែក ឈ្មោះរបស់គាត់ពុំទាន់
ត្រូវបានគេបញ្ជាក់អោយដឹងនៅឡើយនោះទេ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាន
នៅខាងក្រោម ៖

- សោកនាដកម្មដ៏រន្ធត់ និងតក់ស្លុត ឆ្កែចិញ្ចឹមវាយប្រហារ ក្មេងស្រីតូច ស្លាប់នៅនឹងកន្លែង
- វីដេអូ ចោរចេញធ្វើសកម្មភាពប្លន់ ហាងគ្រឿងអលង្ការ ដ៏សាហាវ ល្បីគ្រាន់បើ
- ព្រឺព្រួចហួស ៖ ទៅមើលវីដេអូ ទំនាក់ទំនង ដ៏គួរអោយខ្លាច រវាងតោ និងមនុស្ស
- ចម្លែកហួស ៖ រស់នៅឯឈាបនដ្ឋាន ដល់ទៅ ១៣ ឆ្នាំ ជាមួយគ្រោងឆ្អឹងខ្មោច

- បះសក់ រកឃើញក្រពើ ក្រោមជណ្តើរយន្ត ផ្អើលពេញមួយ អាកាសយានដ្ឋានអន្តរជាតិ

ប្រែសម្រួល ៖ កុសល
ប្រភព ៖ huffingtonpost


Tags: Motor Stolen Nebraska USA US United States