CamNews

Julien Dupont ​និងម៉ូតូផ្សងគ្រោះថ្នាក់

សកម្មភាពសំដែងរបស់អ្នកប្រណាំងម៉ូតូលើទីតាំងគ្រោះថ្នាក់ជនជាតិបារាំង លោក Julien
Dupont បានធ្វើអោយទស្សនិកជនមានការភា្ញក់ផ្អើលដោយសារតែភាពស្មុគស្មាញ និង
គ្រោះថ្នាក់នៃការសំដែង។

Julien Dupont អាយុ ៣២ឆ្នាំ ជាកីឡាករម៉ូតូផ្សងគ្រោះថ្នាក់បំផុតម្នាក់របស់បារាំង ដែល
មានឈ្មោះល្បីល្បាញដោយសារការសំដែងជិះម៉ូតូឆ្លងកាត់រាល់ផ្លូវឧបសគ្គ បើទោះជា
ដុំថ្មធំ ឬកន្លែងដែលអាចបង្កគ្រោះថា្នក់ដល់ជីវិត។

Julien Dupont ​បានអោយដឹងថា ៖ "ពុករបស់ខ្ញុំបានជួយអោយខ្ញុំចេះស្រឡាញ់ម៉ូតូ កាល
ណោះខ្ញុំទើបតែមានអាយុ ៦ខែ ពុកខ្ញុំបានដាក់ខ្ញុំជាប់នៅលើខ្នងរបស់គាត់ ហើយគាត់ជិះ
ម៉ូតូប្រណាំងប្រភេទនេះ។

សូមតាមដានសកម្មភាពរបស់ Julien Dupont ប្រើប្រាស់ម៉ូតូឆ្លងកាត់ឧបសគ្គនានា ដែល
យើងស្ទើរតែមិនអាចជឿបាន ៖

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT


Tags: motor sport