CamNews

កីឡា 

Barcelona ស្មើជាមួយនឹង PSG ម្តងទៀត តែ PSG ត្រូវធ្លាក់ (មានវីដេអូ)

ទីបំផុតការប្រកួតរវាង Barcelona និង PSG ក្នុងកម្មវិធី Champion League បានចប់សព្វគ្រប់
ហើយ កាលពីយប់មិញ ដោយលទ្ធផលបញ្ចប់ទៅក្នុងជើងទី ២ នេះ​! ១-១ តែ PSG ត្រូវធ្លាក់
ពីការប្រកួត តាមច្បាប់គ្រាប់បាល់ ។

ក្រុម Barcelona ចាប់ផ្តើមតង់ទី ១ នៅទឹកដីរបស់ខ្លួនបានយ៉ាងល្អ ដោយសំរុកលើក្រុមភ្ញៀវ
PSG យ៉ាងខ្លាំងក្លា​ ។ តែ PSG ក៏មិនបន្តោយអោយ Barcelona សំរុកងាយៗដែរ PSG តស៊ូ
ការពារទីរបស់ខ្លួនបានយ៉ាងល្អ ចប់តង់ទី ១ ក្រុមទាំងពីរ បានត្រឹមលទ្ថផល ០ - ០ ។



ចូលមកដល់តង់ទី ២ យុទ្ធសាស្ត្របានផ្លាស់ប្តូររៀងខ្លួន PSG ជាអ្នកដាក់សំពាធលើ Barca
មុនដោយស៊ុតបានមួយគ្រាប់ក្នុងនាទី ៥០ ដោយកីឡាករ Pastore ។ តែទោះជាយ៉ាងណាក្តី
ក្រុម Barca មិនទាន់ចុះចាញ់ទេរហូតមកដល់នាទី ៧១ Messi បញ្ចូនបាល់អោយ David Vila
ហើយក៏បញ្ជូនតទៅទៀតអោយ Pedro ស៊ុតបានតាមស្មើមួយគ្រាប់វិញ ធ្វើអោយក្រុម PSG
ធ្លាក់ពី Champion League ក្នុងលទ្ធផល ១-១ ៕ 



ដោយ ៖ កុសល
ប្រភព ៖ 24h 


Tags: barcelona UEFA PSG