ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស កាលពីវេលាល្ងាចម្សិលមិញនេះ បាន
ចេញផ្សាយអោយដឹងថា នៅឯស្ថានីយ៍រថភ្លើង Shibuya មានទីតាំងស្ថិតនៅក្នុងក្រុង តូក្យូ
ប្រទេសជប៉ុនឯណោះវិញ ក្រុមមនុស្សដែលជាអ្នកធ្វើដំណើរដូចគ្នានោះ បានផ្អើលនាំគ្នា
សាងសកម្មភាពមនុស្សធម៌នោះគឺ បានផ្អើលនាំគ្នារុញច្រានរថភ្លើងមួយគ្រឿង ដើម្បីជា
ការរំដោះស្ថ្រីវ័យចំណាស់ជាង ៦០ ម្នាក់ជាប់ក្រោមនោះ ។
បើតាមការអោយដឹងពីទីភ្នាក់ងារសារព័ត៌មាន Rocketnews24 អះអាងថា កាលពីវេលា
រសៀលថ្ងៃពុធ ទី ២៧ ម្សិលមិញនេះ គេបានឭសម្លេងស្រែករកជំនួយពីសំណាក់ជនរង
គ្រោះ ខណៈរថភ្លើងបានមកដល់ នឹងមានវត្តមាននៅក្នុងស្ថានីយ៍មួយនេះ។ ស្រ្តីវ័យចំ
ណាស់ ម្នាក់នោះ ត្រូវបានគេរាយការណ៍អោយដឹងថា បានជាប់នៅពីក្រោមរថភ្លើង។
ភ្លាមៗនោះ ក៏មានសេចក្តីប្រកាសជាបន្ទាន់ ប្រាប់ដល់ក្រុមមនុស្សជាអ្នកធ្វើដំណើរដូច
គ្នា អោយមានការរួបរួមសាមគ្គីគ្នា រុញច្រានរថភ្លើង ដើម្បីជាចលករបង្កភាពងាយស្រួល
អោយក្រុមការងារជួយស្រ្តីជាជនរងគ្រោះចេញមក ។ មួយសំទុះក្រោយមក ស្រ្តីជាជន
រងគ្រោះ ក៏ត្រូវបានគេជួយសង្គ្រោះបានសម្រេចមែន ដោយនៅក្នុងនោះ គាត់ពិតជា
មិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ ខណៈបានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យ ដើម្បី
ព្យាបាលនូវមុខរបួស ។ ជាការសាទរ ក្រុមមនុស្សដែលបានសាមគ្គីគ្នានោះបានទះដៃ
អបអរសាទរ ខណៈមានអ្នកខ្លះ សម្រក់ទឹកភ្នែកទៅទៀត នេះបើយោងតាមសម្តីសា
ក្សីនៅកន្លែងកើតហេតុម្នាក់៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន