មន្រ្តីសុខាភិបាលសហរដ្ឋអាមេរិកបានអោយដឹងកាលពីថ្ងៃច័ន្ទថា គេបានរកឃើញជងឺឆ្លង
មួយប្រភេទថ្មីដែលមាននៅក្នុងសត្វប្រចៀវជាប្រភេទជំងឺផ្ដាសាយ។ ជាធម្មតាបក្សីជាសត្វ
ដែលនាំជាមួយនឹងមេរោគផ្សេងៗតាមខ្លួនតែចំពោះបញ្ហានេះប្រហែលជាមិនមានផលប៉ះ
ពាល់ដល់មនុស្សនោះទេ។
លោក Suxiang Tong ប្រធានគ្រប់គ្រងផ្នែករុករកមេរោគបានប្រាប់ថា នេះជាលើកទី១ហើយ
ដែលជំងឺផ្ដាសាយបានរកឃើញមាននៅក្នុងខ្លួនសត្វប្រចៀវតែវាមិនមានផលប៉ះពាល់អ្វីធ្ងន់
ធ្ងរដល់មនុស្សនោះទេ ការរុករករបស់យើងគឺដើម្បីអោយដឹងថាតើមានសត្វថ្មីដែលមានជំងឺ
អាចផ្ដល់ផល់ប៉ះពាល់ដល់មនុស្ស និងប្រភពរបស់មេរោគទាំងនោះ។ ប្រចៀវដែលគេបាន
រកឃើញថាមានផ្ទកមេរោគផ្ដាសាយនោះត្រូវបានគេស្គាល់ថាជាប្រភេទស្លូតដែលចិញ្ចឹមខ្លួន
ដោយផ្លែឈើនិងមិនខាំមនុស្សនោះទេ។ ដូចគ្នានេះលោក Ruben Donis ប្រធានផ្នែករុករក
មេរោគនៃស្ថាប័ន CDC's Influenza Division ក៏បានប្រាប់ផងដែរថា ខាងមន្ទីរពិសោធន៍បាន
បញ្ជាក់ហើយថាមេរោគផ្ដាសាយប្រចៀវថ្មីនេះមានលទ្ធភាពក្នុងការប៉ះពាល់ដល់មនុស្សតិច
ណាស់ ប៉ុន្តែសម្រាប់ការប៉ះពាល់ទៅលើសត្វផ្សេងៗដូចជាជ្រូក គោ សេះ និងឆ្កែអាចមាន
ភាគរយច្រើន។
កាលពីឆ្នាំ២០០៩ជំងឺផ្ដាសាយ aH1N1 ដែលស្គាល់ថាជាជំងឺផ្ដាសាយជ្រូកបានរីករាលដាល
ចេញពីសត្វហើយមានផលប៉ះពាល់ដល់មនុស្សជាខ្លាំង។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ yourhealth