ខ្លាំងប៉ះខ្លាំងវាពិតជាគួរឲ្យ ចាប់អារម្មណ៍ហើយ ជាមួយនឹងក្រុមការពារ តំណែងជើងឯក បិសាច
ក្រហម Manchester United ត្រូវស្វាគមន៍ ក្រុមភ្ញៀវកាំភ្លើងធំ Arsenal នៅរាត្រី ថ្ងៃអាទិត្យ ទី១០
ខែវិច្ឆិកាពីក្នុងជើងទី១ សប្តាហ៍ទី១១ នៃយុទ្ធនាការពានរង្វាន់ Premier League រដូវកាលឆ្នាំ
២០១៣-២០១៤ នៅម៉ោង ២៣ និង១០នាទី យប់ (ម៉ោងនៅកម្ពុជា) ។
ការជួបជាមួយ ក្រុមកំពុងឈរនៅកំពូល តារាង Arsenal វារឹតតែស្វិតស្វាញ ខ្លាំងឡើងថែមទៀត
សម្រាប់ក្រុម Man Utd របស់លោក David Moyes ក្រោយពេលដែលជួប ជាមួយក្រុមខ្លាំង តោ
ខៀវ Chelsea អាចទប់បាន ០-០ នៅកីឡដ្ឋាន Old Trafford ផងដែរ បើទោះបីជាកំពុងតែ ធ្លាក់
ជើងខ្លាំងណាស់ នៅដើមរដូវកាលនេះ និងឈរនៅនៅលេខរៀងទី៨ ជាបណ្តោះអាសន្នដោយ
មាន ១៧ពិន្ទុនៅឡើយ ពី១០ប្រកួតក្នុងលីក។ Man Utd ទើបតែបានឈ្នះ៥ ស្មើ២ និង ចាញ់៣។
នៅក្នុង Premier League បិសាចក្រហមលេង មិនសូវកាក់កបសោះ តែជោគជ័យ ក្នុងពាន
Capital One Cup និងបាន កំពុងឈរនៅកំពូលតារាងក្នុងពូល A នៃព្រឹត្តិការណ៍ UEFA
Champions League ។ ប្រវត្តិជួបគ្នា ៤ប្រកួតចុងក្រោយ នៅទឹកដីរបស់ Man Utd, Arsenal
លេងមិនដែលឈ្នះសោះ ដោយត្រូវ Man Utd លុតតែរហូតនៅក្នុង រជ្ជកាលលោក Sir Alex
Ferguson នៅដឹកនាំ និងធ្លាប់បំបាក់ដោយ លទ្ធផល ៨-២ ម្តងដែរមិនគួរឲ្យជឿកាលពីឆ្នាំ
២០១១ ។
ដោយស្ថិតក្នុងទឹកដី ខ្លួនឯង Man Utd នឹងសង្ឃឹមថា ទទួលបានលទ្ធផលល្អ ក្រោមការដឹកនាំ
របស់គ្រូបង្វឹកដែលមិនសូវ ជោគជ័យ David Moyes ក្រោយពេល ដែលទប់បាន ០-០ ក្នុង
Champions ជាមួយក្រុម Real Sociedad របស់ អេស្ប៉ាញ ខណៈដែល Arsenal ទទួលបាន
៣ពិន្ទុនៅទឹកដី របស់ Borussia Dortmund របស់អាល្លឺម៉ង់ ដោយលទ្ធផល ១-០ ដោយហើយ
ក៏សង្ឃឹមថា នឹងទទួលបានលទ្ធផលល្អ បន្តទៀតដែរ ដោយមានកីឡាករខ្សែបម្រើ ចំណូល
ថ្មី Mesut Ozil ៕
ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល