កាលពីប្រមាណ ២ សប្តាហ៍មុន ក្រុមបិសាចក្រហម Manchester United បានចាប់ផ្តើម ការងារ
ប្រមាញ់យក Cristiano Ronaldo សារជាថ្មីម្តងទៀតហើយ បន្ទាប់ពីលេចលឺថាក្រុម Real Madrid
ចង់បានកីឡាករ Gareth Bale របស់ Tottenham Hotspurs ។
អ្នកចាត់ការរបស់ បិសាចក្រហម Ed Woodward បានទាក់ទងជាមួយ អ្នកចាត់ការ Florentina
Perez របស់ Real Madrid អំពី Ronaldo ។ ដូចទស្សនិកជនបានដឹងហើយថា កីឡាករលំដាប់
ពិភពលោក Cristiano Ronaldo បានបដិសេធមិនព្រម ចុះកុងត្រាថ្មី ជាមួយនិងក្រុម Real Madrid
ឡើយ ទោះបីជាព្យាយាមបញ្ចុះបញ្ចូល ជាច្រើនដងក៏ដោយ ។
ប្រសិនបើកីឡាករ Ronaldo ពិតជាយល់ព្រមត្រឡប់មក ទឹកដី Old Trafford វិញមែននោះ តំលៃនៃ
ការផ្ទេរ ពិតជាចុះថ្លៃជាងមុន ។ មូលហេតុមួយទៀតគឺ ដោយសារតែ Ronaldo មិនព្រមចុះកុងត្រាថ្មី
ទើបក្រុម Real Madrid ព្យាយាមបំបែតំលៃផ្ទេរ ទិញយកកីឡាករ Gareth Bale ដើម្បីយកមកទុកជា
អ្នកជំនួសកន្លែង Ronaldo ៕
ដោយ ៖ កុសល
ប្រភព ៖ zing