ព័ត៌មានអន្តរជាតិ ៖ ទូកដឹកជនអន្តោប្រវេសន៍ ជនជាតិអាហ្រ្វិក បានក្រឡាប់លិច នៅឯដែនជលសារ ភាគខាងលិចប្រទេស យេម៉េន សម្លាប់មនុស្សហោចណាស់ ៧០ នាក់នេះបើយោងតាមការគូសបញ្ជាក់ អោយដឹង ពីមន្រ្តីផ្លូវការ ។
ប្រភពសារព័ត៌មានអោយដឹងថា ទូកដឹកជនអន្តោប្រវេសន៍ ក្រឡាប់លិចខាងលើភាគច្រើនដឹកជនជាតិ អេត្យូពី បានជួបឧបទ្ទេវហេតុគ្រោះអកុសលមួយនេះ នៅឯកំពង់ផែ Al-Makha ប្រទេស យេម៉េន ដោយ សារតែខ្យល់បោកបក់ខ្លាំង និងរលកធំៗជាដើម ។ សេចក្តីរាយការណ៍ បញ្ជាក់ អោយដឹងថា ក្រុមជន អន្តោប្រវេសន៍ រាប់ពាន់នាក់ ប៉ុនប៉ង ធ្វើដំណើរឆ្លងកាត់ ទាំងហានិភ័យខ្ពស់ មនុស្សច្រើនគ្នានៅលើទូក តូចមួយ ឆ្លងកាត់សមុទ្រក្រហម ឬ Red Sea ចូលទៅក្នុងប្រទេស យេម៉េន ជារៀងរាល់ឆ្នាំ ក្នុងនោះរាប់ រយនាក់ជួួបគ្រោះថ្នាក់អកុសល អំឡុងដំណើរវែងឆ្ងាយរបស់ពួកគេ លើដែនជលសារមួយនេះ ។
គួរបញ្ជាក់ថា យេម៉េនបើយោងតាមទស្សនៈនៃក្រុមជនអន្តប្រវេសន៍អោយដឹងថាគឺជាច្រកផ្លូវចេញចូល ដ៏មានអទិភាពមួយ ចូលទៅក្នុងតំបន់អឺរ៉ុប ក៏ដូចជា មជ្ឈឹមបូពា៌ ។ ដោយឡែក របាយការណ៍ អះអាង អោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ ចុងក្រោយក្រឡាប់លិច ទូក មួយនេះ បានកើតឡើង កាលពីថ្ងៃ សៅរ៍ចុងសប្តាហ៍កន្លងទៅ ។ ប្រភពដដែលបន្តអោយដឹងថា សមុទ្រ ក្រហម គឺលាតសន្ធឹងចន្លោះប្រ ទេសយេម៉េន និង the Horn of Africa ខណៈទីនេះផ្ទាល់ គឺជាផ្លូវចរាចរណ៍ បំលាស់ទី ជនអន្តោប្រវេស ន៍ដ៏មមាញឹកមួយរបស់ពិភពលោក ។
យោងតាមការគូសបញ្ជាក់អោយដឹង ពីបេក្ខភាព អ្នកឆ្លើយឆ្លងព័ត៌មាន ទំព័រ ប៊ីប៊ីស៊ី អោយដឹងថា ក្រុម ជនអន្តោប្រវេសន៍ រាប់ពាន់នាក់ មានក្តីស្រមៃចង់ស្វែងរកការងារធ្វើ ក៏ ដូចជា ជីវភាពរស់នៅប្រសើរ នៅតាមបណ្តាប្រទេស អ្នកមាន ដូចជា អារ៉ាប់ ប៊ីសាអ៊ូឌីដ ក៏ប៉ុន្តែ ចលករ មួយនេះ ភាគច្រើនបានធ្លាក់ ចូលទៅក្នុងដៃឧក្រិដ្ឋជន ដោយធ្វើការជួយដូរពួកគេជំនូសវិញ មិន ត្រឹមតែប៉ុណ្ណោះ ជាញឹកញាប់ ពួក គេមិនបានដល់ដី មាត់សមុទ្រ ប្រទេស យេម៉េន នោះទេ ។ របាយការណ៍ ពីភ្នាក់ងារអន្តោប្រវេសន៍ អង្គ ការសហប្រជាជាតិអោយដឹងថា អំឡុងខែតុលាកន្លងទៅនេះ ជនអន្តប្រវេសន៍ ច្រើនជាង ២០០ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈប៉ុនប៉ងចូលទៅដី ប្រទេស យេម៉េន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី