ថ្ងៃ សុក្រ វាជាថ្ងៃមួយដ៏មហាញ៉ាក់សាច់របស់ប្រជាពលរដ្ឋនៅទីក្រុង Sao Paulo ប្រទេស ប្រេ
ស៊ីល ដែលជារៀងរាល់ចុងសប្ដាហ៍ចាប់ពីថ្ងៃសុក្រទៅគឺមានការស្ទះចរាចរណ៍យ៉ាងតិចគឺ ១៨០
គីឡូម៉ែត្រហើយកាលពីចុងសប្ដាហ៍កន្លងមកនេះគឺមានការកកស្ទះចរាចរណ៍រហូតដល់ទៅជាង
២៩៥ គីឡូម៉ែត្រ។
អ្នកបើកបររថយន្តម្នាក់បានប្រាប់អោយដឹងថា អ្នកបើកបរភាគច្រើនបានក្លាយជាទាសករនៃការ
ស្ទះចរាចរណ៍ ដូចជានាងខ្ញុំជាដើមដែលត្រូវទៅក្រៅក្រុងដើម្បីជួបគូដណ្ដឹងប៉ុន្តែត្រូវមកជាប់នៅ
ទីនេះទៅវិញ។
ជាមួយគ្នានេះផងដែរដោយសារតែមើលឃើញថាដូចជា យ៉ាប់ពេកទើបមានស្ថានីយវិទ្យុមួយ
បានសុខចិត្តផ្សាយពីស្ថានភាពផ្លូវពីម្ខាងទៅម្ខាងដោយមិនយក កម្រៃ។ ការកកស្ទះនេះមកពី
មនុស្សសម្រុកចេញទៅក្រៅក្រុងច្រើនពេក ហើយមនុស្សដែលរស់នៅក្នុងទីក្រុងនេះ មានចំនួន
ដល់ទៅជាង ១១ លាននាក់ឯណោះ។ នេះបញ្ជាក់អោយឃើញថាស្ថានភាពសេដ្ឋកិច្ចគ្រួសារ
អ្នករស់នៅទីក្រុង Sao Paulo ពិតជាមានការរីកចម្រើនមែន ប៉ុន្តែរដ្ឋប្រហែលជាត្រូវដាក់ទុនក្នុង
សាងសង់បរិបទធ្វើដំណើរសាធារណៈអោយបានច្រើនជាងនេះហើយ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ citylife