CamNews

បូជាព្រហ្មចារី ដើម្បី iPhone 4S

នារីវ័យក្មេងម្នាក់នឹងគេងជាមួយបុរសណាមួយក្នុងរយៈពេល ៥យប់បន្ដបន្ទាប់ ប្រសិនបុរស
នោះ ទិញ iPhone 4S អោយនាង។

ខាងលើនេះគឺជាព័ត៌មានគួរអោយចាប់អារម្មណ៍មួយ ដែលត្រូវបាននិស្សិតស្រីម្នាក់នៅក្រុង
Nanjing នៃខេត្ត Jiangsu ប្រទេសចិន ប្រកាសនៅលើទំព័រសង្គមមួយចំនួននៃប្រទេសនេះ។

ការជជែកគ្នារវាងនិស្សិតស្រីម្នាក់នេះជាមួយបុរសចម្លែកម្នាក់ ត្រូវបានថតដោយកម្មវិធី chat
utility និងត្រូវបានគេបង្ហោះនៅលើអ៊ីធើរណែត។ តាមរយៈនេះ នារីខាងលើបានត្រៀមខ្លួន
រួចរាល់ដើម្បីគេង ៥យប់ជាមួយបុរសទាំងឡាយណាដែលទិញ iPhone 4S របស់ Apple
អោយខ្លួន។

ការនិយាយគ្នានោះត្រូវបានមិត្តប្រុសរបស់នាងថត និងបង្ហោះនៅលើទំព័រសង្គមរបស់ចិន។
បន្ទាប់ពីបានដឹងពីបញ្ហានេះ បុរសជាសង្សារក៏បានខឹងយ៉ាងខ្លាំង និងបានធ្វើអោយភ្ញាក់ផ្អើល
នៅលើអ៊ីនធើរណែត។

ការជជែកគ្នាត្រូវបានគេថត និងបង្ហោះនៅលើអ៊ីនធើរណែត

គួររំឮកថា នេះមិនមែនជាករណីដំបូងដែលនិស្សិតនៅប្រទេសចិនធ្វើបែបនេះ។ ប្រការនេះ
ត្រូវបានគេយល់ថា នារីចិនប្រហែលជាកំពុងត្រូវស្នេហ៍ Apple ។ កាលពីខែមិថុនាឆ្នាំកន្លង
សិស្សស្រីម្នាក់ អាយុ ១៧ នៅប្រទេសចិន បានត្រៀមខ្លួនក្នុងការបូជាព្រហ្មចារីដើម្បីយក
ប្រាក់មកទិញ iPad ខណៈដែលមុននោះ មាននារីអនិតិជនម្នាក់ក៏ប្រកាសប្ដូរព្រហ្មចារី
យក iPhone 4 ពណ៌.ស។

iPhone និង iPad បានក្លាយជាផលិតផលសំខាន់សម្រាប់ប្រជាជនក្នុងប្រទេសដែលមាន
មនុស្សច្រើនបំផុតក្នុងលោកមួយនេះ ព្រោះថាវាគឺជាសញ្ញានៃភាពថ្លៃថ្នូរ មានបានរបស់
យុវវ័យនៅប្រទេសចិន។ មុននេះ ១ឆ្នាំ Apple ទទួលបានប្រាក់ចំណូលត្រឹមតែ ១ពាន់លាន
ដុល្លារប៉ុណ្ណោះពីទីផ្សារចិន ប៉ុន្ដែបច្ចុប្បន្ន ទីផ្សារនេះបានផ្ដល់ប្រាក់ចំណូលដល់ទៅ ១០%
នៃប្រាក់ចំណូលសរុបរបស់ Apple ។

យើងមិនអាចបដិសេធបាននូវការរីកចម្រើនអំពីបច្ចេកវិទ្យា សម្ភារៈនេះបាននាំមកនូវការ
រីកចម្រើនច្រើនសម្រាប់យុវវ័យចិន ប៉ុន្ដែអ្វីដែលត្រូវព្រួយបារម្ភនោះ គឺសីលធម៌ក្នុងស្រទាប់
យុវវ័យចិនកំពុងធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ 2S

Tags: iphonechinesechinese girl