CamNews

កាន់កាំភ្លើងលេង ធ្វេសប្រហែសតែបន្តិចបានបាញ់ខ្លូនឯងស្លាប់

បុរសម្នាក់បានបាញ់សំលាប់ខ្លួនឯងដោយអចេតនា ពេលដែលគេកំពុងលេងប្រព័ន្ធ
ទំនាក់
ទំនាក់សង្គមតាមរយៈ​ Web cam ។ អ្នកដែលលេងជាមួយគេបានអោយដឹងថា
គេមាន
ឈ្មោះ Trevor George អាយុ១៩ឆ្នាំ​ ដំបូងគេបានដកកាំភ្លើងខ្លីម្យ៉ាងមក ហើយ
ក៏បានយក
មកលលេងនិងក្បាល រំពេចនោះកៃក៏បានកេះឡើងដែលជាហេតុធ្វើអោយ
គេស្លាប់ដោយ
អចេតនា។

                  George ដែលបានបាញ់សំលាប់ខ្លួនឯងដោយអចេតនា

បន្ទាប់ពីបានធ្វើការស៊ីបអង្កេតអស់រយៈពេលជាង៣ខែមក បើតាមសម្តីប៉ូលីសបានអោយដឹង
កាលពីថ្ងៃច័ន្ទថា រឿងនេះបានកើតឡើងគ្រាន់តែជាឧបទ្ទវហេតុដោយអចេតនាតែប៉ុណ្ណោះ មិន
មែនជាអត្តឃាតនោះទេ។ ក្រុមមន្រ្តីប៉ូលីសបានសន្មត់យ៉ាងដូច្នេះ ក្រោយពីបានសម្ភាសន៏ជា
មួយនិងសាក្សី និងឆែកមើលនូវទន្នន័យនៅក្នុងកំព្យូទ័ររបស់គេ បានអោយដឹងថា George មិន
ហ៊ានបាញ់សំលាប់ខ្លួនឯងនោះទេ។ មានមនុស្ស៣ទៅ៤នាក់ដែលបាននិយាយសន្ទនាគ្នាលេង
ជាមួយនិង George នាពេលនោះមុនពេលដែលគាត់បានស្លាប់។​ ដោយពួកគេបាននិយាយប្រាប់
ប៉ូលីសថា ដំបូងនិស្សិតនៃសកលវិទ្យាល័យរូបនេះ បានយកកាំភ្លើងមកលេងតែក្រោយមក
ដោយសារការធ្វេសប្រហែលក៏ជារឿងមែនទែន។​ បើយោងតាមសម្តីរបស់មន្រ្តីប៉ូលីសម្នាក់ឈ្មោះ
David Stukenholtz បានអោយដឹងថា៖ មិនថាគេមានហេតុផលអ្វីនោះទេ តែនៅក្នុងបន្ទប់គេងរបស់
គេគឺមានកាំភ្លើងដែលនៅក្នុងនោះមានគ្រាប់ផងដែរ គាត់ក៏បាននិយាយបន្ថែមផងដែរថា៖ អ្នក
ដែលបានជជែកលេងជាមួយនិង George មិនស្គាល់ឈ្មោះនិងទីកន្លែងពិតប្រាកដដែលគេរស់
នៅនោះទេ ដែលជាហេតុធ្វើអោយពួកគេពិបាកក្នុងការរាយការណ៏រឿងឧបទ្ទវហេតុនេះដើម្បី
សុំជំនួយ។


                         ផ្ទះរបស់ George ដែលនៅជាយក្រុង Bellevue


    អ្នកលេង Chat ម្នាក់បាន Post ឡើងក្នុងរឿងឧបទ្ទវហេតុមិនគួរអោយជឿនេះ

ក្រោយមកមានបុរសម្នាក់មកពីរដ្ឋ Florida បានរាយការណ៏ទៅដល់ភ្នាក់ងារមាន
សមត្តកិច្ចដែលគេបានស្គាល់អត្តសញ្ញាណពិតរបស់ George ដែលគាត់បានជជែកលេងកំសាន្ត
ជាមួយអ្នកផ្សេងទៀតមុនពេលដែល George ស្លាប់។​ បុរសនោះក៏បាននិយាយប្រាប់ប៉ូលីស
បន្ថែមថា នាព្រឹកបន្ទាប់គាត់ក៏បានងាកមកជជែកលេងកំសាន្តសាជាថ្មី ហើយក៏បានលឺគេជជែក
គ្នាអំពីបញ្ហាដែលកើតឡើងដោយអចេតនានេះ។ គាត់ក៏បាននិយាយសាជាថ្មីអោយដឹងថា
George បានរស់នៅជាមួយឪពុកម្តាយរបស់គេនៅឯជាយក្រុង Bellevue ។ ពេលដែលឧបទ្ទវ់
ហេតុនោះបានកើតឡើង ឪពុកម្តាយរបស់គេក៏នៅក្នុងផ្ទះដែរ តែមិនបានលឺ និងមិនបានដឹងថា
កូនរបស់ខ្លួនសា្លប់ទេ រហូតដល់មន្រ្តីប៉ូលីសមកដល់ផ្ទះទើបបានដឹង នេះបើយោងតាមរបាយ
ការណ៏។ ប៉ូលីសក៏បានបន្ថែមថា៖ George គឺជាសិស្សសាលាម្នាក់ដ៏មានប្រជាប្រិយភាព ហើយ
គេគ្មានគំនិតប៉ុនប៉ងធ្វើអត្តឃាតអីនោះទេ រឿងទាំងអស់នេះបានកើតឡើងដោយសារការ
ធ្វេសប្រហែសតែប៉ុណ្ណោះ៕

ដោយ ៖ មង្គល
ប្រភព ៖ dailymail

 

 

 

 

 

 

 

 




Tags: international news strange news