CamNews

ព័ត៌មានអន្តរជាតិ 

TV5Monde ប៉ុស្តិ៍ទូរទស្សន៍ជាតិ រង្គោះរង្គើ ក្រោយ Hacker នៃក្រុម ISIS វាយប្រហារ យ៉ាងដំណំ

ព័ត៌មានអន្តរជាតិ ៖ TV5Monde ប៉ុស្តិ៍ទូរទស្សន៍ ប្រទេសបារាំង​ អះអោយដឹងថា ប៉ុស្តិ៍ទូរទស្សន៍របស់ខ្លួន រងនូវការវាយប្រហារ តាមប្រព័ន្ធកុំព្យូទ័រ មិនធ្លាប់មានពីមុខមកនោះទេ  ក្រោមថ្វីដៃ ក្រុមរដ្ឋអ៊ីស្លាមជ្រុល និយម Islamic State (IS) ។


TV5Monde ប៉ុស្តិ៍ទូរទស្សន៍ ប្រទេសបារាំង ដដែលនោះ បន្តអោយដឹងថា មិនត្រឹមតែ  ប៉ុស្តិ៍ ទូរទស្សន៍តែ ប៉ុណ្ណោះទេ ក្នុងនោះ គេហទំព័រ ក៏ដូចជា គណនីបណ្តាញសង្គម របស់ខ្លួន ក៏រងនូវ ការវាយប្រហារ Hack ដូចគ្នាដែរ ។ ក្រុម Hacker បានបង្ហោះផ្សាយឡើងនូវឯកសារមួយចំនួន អះអាង  អោយ ដឹងថា ខ្លូន (IS) នោះគឺមានរាល់អត្តសញ្ញាណ (ID cards) នៃបងប្អូន ក៏ដូចជា ក្រុម    គ្រួសារ  សាច់ញ្ញាត្តិ បណ្តាទាហាន ប្រទេសបារាំង ដែលមានបេសកម្ម ប្រឆាំងទៅនឹងក្រុមរបស់ពួកគេ ។


រយៈពេលពីរម៉ោងក្រោយ ប៉ុស្តិ៍ទូរទស្សន៍ដដែលរូបនេះ បានដណ្តើមគ្រប់គ្រង   បានមកវិញ នូវសម្បទា ទាំងអស់ បន្ទាប់ពីមានការវាយប្រហារ ។ បើតាមការគូសបញ្ជាក់អោយដឹង ​ ពីអគ្គនាយកប៉ុស្តិ៍ទូរទស្សន៍ ខាងលើ លោក Helene Zemmour អោយដឹងថា ៖ ការវាយប្រហារលើកនេះ​ គឺពុំធ្លាប់មានពីមុខមកនោះ ទេ មិនត្រឹមតែប៉ុណ្ណោះ វាគឺជាការវាយប្រហារ ទ្រង់ទ្រាយធំថែមទៀតផង ។

សារបង្ហោះឡើង ដោយក្រុម Hacker នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយប្រើប្រាស់គណនី ប៉ុស្តិ៍ ទូរ ទស្សន៍ TV5Monde អោយដឹងថា ៖ ពួកយើងនឹងនៅតែបន្តវាយប្រហារ   ទៅលើ  រាល់សត្រូវទាំងឡាយ ដែលមានគំនិតប្រឆាំងទៅនឹងក្រុមរដ្ឋអ៊ីស្លាម រប​ស់ពួកយើង ។ គួរបញ្ជាក់ថា ជាមួយនឹង Logo ប៉ុស្តិ៍ ទូរ ទស្សន៍ TV5Monde នៅលើបណ្តាញសង្គមនោះ ត្រូវបានក្រុម Hacker ជំនួសដោយរូបកំពូលអ្នកប្រយុទ្ធ មុខពាក់ម៉ាស់ ។

គួរបញ្ជាក់ថា ប្រទេសបារាំង គឺជាប្រទេសមួយ ដែលបានចូលរួម ក្នុងការវាយប្រហារតាមអាកាសដឹកនាំ ដោយសហរដ្ឋអាមេរិក ប្រឆាំងទៅនឹងក្រុម​IS នៅក្នុងប្រទេស ស៊ីរី និងប្រទេស អ៊ីរ៉ាក់ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news France Germanwings plane crash