CamNews

ព័ត៌មានអន្តរជាតិ 

ព្យុះកំបុតត្បូង វាយប្រហារ បង្កើតមាន វិនាសកម្ម នៅប្រទេស មហាអំណាច សម្លាប់មនុស្ស យ៉ាងហោច ៣៥ នាក់

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ញូវ ដែលទើបតែបានចេញផ្សាយ   កាលពីវេលាល្ងាចម្សិលមិញនេះ  អោយដឹងថា វិនាសកម្ម ដែល បានវាយប្រហារ និង កើតឡើង  ដោយខ្យល់ព្យុះ  កំបុតត្បូង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានបណ្តាលអោយមនុស្ស  យ៉ាងហោចណាស់ ៣៥ នាក់ ស្លាប់បាត់បង់ជីវិត ។

លើសពីនេះ សេចក្តីរាយការណ៍ដដែល បញ្ជាក់អោយដឹងថា ព្យុះកំបុតត្បូង បានមានវត្តមានវាយ ប្រហារជាបន្តបន្ទាប់ ទៅលើច្រើនរដ្ឋ ភាគខាងត្បូង ប្រទេស សហរដ្ឋអាមេរិក ដោយនៅក្នុងនោះ បានបណ្តាលអោយជនរងគ្រោះ ស្លាប់ និង រងរបួស ជាបន្តបន្ទាប់ ស្របពេលដែល បណ្តាហេដ្ឋារច នាសម្ព័ន្ធមួយចំនួនធំ រងនូវការខូចខាត អស់រលីង ស្របពេលដែល មានយប់មួយនោះ គ្រាន់តែនៅ ក្នុងរដ្ឋ Mississippi មនុស្ស យ៉ាងតិច ១១ នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីមានព្យុះកន្ត្រាក់ដ៏ ខ្លាំងក្លា លើកនេះ ។

ប្រភពបន្តអោយដឹងថា បណ្តារដ្ឋ ដែលរងនូវ ឥទ្ធិពលអាក្រក់ គ្រោះថ្នាក់ធម្មជាតិ លើកនេះ រួមមាន ដូចជា រដ្ឋ Mississippi រដ្ឋ Alabama រដ្ឋ Tennessee ជាដើម ដែលភាគច្រើន សុទ្ធសឹងជារដ្ឋ មកពី ភាគខាងត្បូង ប្រទេស ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយញូវ


Tags: Int news Unt news Breaking news USA US United States Storm Tornado