CamNews

កីឡាអន្តរជាតិ 

អ្នកគាំទ្រ Liverpool នៅថៃជេរប្រមាថលោក Sir Alexferguson ដោយបដាមួយផ្ទាំង

នៅក្នុងការប្រកួតបាល់លក្ខណមិត្តភាព រវាងក្រុម Liverpool និងក្រុមបាល់ទាត់ នៅប្រទេសថៃ
ថ្មីៗនេះ អ្នកគាំទ្រក្រុម Liverpool មួយក្រុម បានធ្វើអោយគេភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

អ្នកគាំទ្រ Liverpool មួយក្រុម បានមកចូលទស្សនា ការប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមថៃ
និង Liverpool ដោយនាំយកជាមួយនឹងបដាមួយសន្លឹក ដែលសរសេរជាភាសាអង់គ្លេស លាយ
ភាសាថៃ ក្នុងនៃជេប្រទិច ដាក់បណ្តាសារអោយ អតិតគ្រូបង្វឹកដ៏មានឥទ្ធិពល របស់ក្រុមបិសាច
ក្រហម Manchester United ។

Liverpool fans shocked with banners: "Ferguson, go to hell!"  1

ក្នុងបដានោះសរសេរថា " Alex Ferguson Out Working Go To The Hell " (Munich 58 ) ។
ក្នុងពាក្យចុងក្រោយ Munich 58 គឺចង់និយាយអំពី សោកនាដកម្មឆ្នាំ ១៩៥៨ ដែលជារឿងមួយ
ដ៏ឈឺចាប់ និង ខ្លោចផ្សាបំផុតសំរាប់ក្រុម Manchester United ។ Munich 1958 គឺជាថ្ងៃដែរមាន
គ្រោះថ្នាក់យន្តហោះ ដែលបានសំលាប់កីឡាកររបស់ក្រុម Manchester United អស់ ៧ នាក់
ក្នុងចំណោម ២១ នាក់រួមជាមួយអ្នកគាំទ្រ និង អ្នកកាសែតជាច្រើនទៀត សរុម ៤១ អ្នកដែល
បានស្លាប់ក្នុងសោកនាដកម្មមួយនេះ ។

ការប្រមាថមើលងាយបែបនេះ មិនត្រឹមតែធ្វើអោយ អ្នកគាំទ្រក្រុម Manchester United ខឹងតែ
ម្នាក់ឯងប៉ុណ្ណោះទេ តែពិភពបាល់ទាត់ទាំងមូលតែម្តង ព្រោះថ្ងៃ Munich 1958 គឺជាថ្ងៃឈឺចាប់
របស់ពិភពបាល់ទាត់ មិនគួរណា អ្នកគាំទ្រទាំងនេះធ្វើបែបនេះសោះ​ ។ អ្នកគាំទ្រ Liverpool មួយ
ចំនួនទៀត ក៏បាននិយាយថា មនុស្សមួយក្រុមនេះ ពិតជាធ្វើអោយក្រុម Liverpool បានមុខខ្លាំង
ណាស់ ហើយពួកគេក៏បាននិយាយថា ពួកនេះប្រហែលជាមិនមែនអ្នកគាំទ្របាល់ទាត់ ពិតប្រាកដ
ឡើយ ៕

Liverpool fans shocked with banners: "Ferguson, go to hell!"  2

 


ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: liverpool thailand football star sir alexferguson munich 1958