CamNews

ព័ត៌មានអន្តរជាតិ 

បណ្តាក្រុមគ្រួសារ អ្នកដំណើរ យន្តហោះធ្លាក់ ក្នុងទឹកដីវៀតណាម បានមកដល់ ប្រទេស ម៉ាឡេស៊ី

ព័ត៌មានអន្តរជាតិ ៖ មកទល់នឹងបច្ចុប្បន្នភាព ពោលវេលាព្រឹក ថ្ងៃច័ន្ទ​នេះ បណ្តាក្រុមគ្រួសារ នៃ អ្នកធ្វើដំណើរលើយន្តហោះ ដែលបានធ្លាក់បាត់នោះ បានមកដល់ អាកាសយានដ្ឋាន អន្តរជាតិ ក្រុង Kuala Lumpur ហើយ អមដោយអារម្មណ៍ ព្រួយបារម្ភ ទាំងក្តុកក្តួល នេះបើយោងតាមការ ដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស អាស៊ីវ័ន ។

ប្រភពសារព័ត៌មានដដែលបន្តអោយដឹងថា ខណៈមានវត្តមាន មកដល់ នៃបណ្តាក្រុមគ្រួសារជន ជាតិចិន គេឃើញមាន ការទទួលជាផ្លូវការ ពីសំណាក់ ក្រុមហ៊ុនអាកាសចរណ៍ ប្រទេសម៉ាឡេស៊ី បន្ថែមពីលើនេះ សេចក្តីរាយការណ៍ បន្តអោយដឹងថា ជាមួយនឹង ការអញ្ជើញមកដល់របស់ពួក គេលើកនេះ​ ក៏ព្រោះតែចង់ទទួលបានព័ត៌មាន អាប់ដេត ដោយផ្ទាល់ ស្តីអំពី ករណីបាត់ខ្លួនសមា ជិកក្រុមគ្រួសាររបស់ពួកគេ ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ យន្តហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ ប្រ ទេសម៉ាឡេស៊ី ផ្ទុកអ្នកដំណើរ ២២៧ នាក់ រួមមានទារក តូច ពីររូប និង បុគ្គលិក បម្រើការលើ យន្តហោះ ១២ នាក់ នោះ បានបាត់ខ្លួន ខណៈធ្វើដំណើរ ឆ្ពោះពីក្រុង Kuala Lumpur ទៅកាន់ទី ក្រុងប៉េកាំង ប្រទេសចិន ពោលបានបាត់ខ្លួន មួយម៉ោងក្រោយ បន្ទាប់ពីធ្វើការហោះហើរ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Asia Int news Breaking news Unt news Vietnam