គិតថានារីៗសាកលវិទ្យាល័យកំពុងតែជិតដល់ថ្ងៃត្រូវចូលរៀនវិញហើយ។ មិត្តនារីៗដែលគិតទេ
ថាការដែលមិត្តនារីៗ ផាត់មុខទៅសាលាច្រើនពេកវាអាចមានបញ្ហាច្រើន?
ថ្ងៃនេះនាងខ្ញុំ ម៉ូកា សូមនាំវិធីផាត់មុខ ងាយៗសម្រាប់និស្សិតស្រីដើម្បីងាយស្រួលក្នុងការតែងមុខ
ចេញទៅសាលាជាប្រចាំ។ ធម្មតានារីៗមិនអាចចោលបានទេនូវទម្លាប់មួយនេះ ព្រោះពេលចេញ
ទៅណាមកណាការតុបតែងមុខមាត់ជាផ្នែកមួយដែលធ្វើអោយនារី មានទំនុកចិត្តក្នុងការបញ្ចេញ
សកម្មភាពទូទៅ។
ការចេញទៅសាលាក៏ដូចគ្នា តែសម្រាប់ការផាត់មុខទៅសាលាមិត្តនារីគួរយល់ថា វាជាហេតុផល
តូចមួយប៉ុណ្ណោះ ព្រោះការប្រើប្រាស់ម្សៅផាត់មុខច្រើនវាមិនល្អសម្រាប់ស្បែកមុខរបស់មនុស្សស្រី
នោះទេ សម្រាប់នាងខ្ញុំជាធម្មតា មុនពេលដែលនាងខ្ញុំចាប់ផ្ដើមផាត់មុខ នាងខ្ញុំតែងតែលាងសម្អាត
ផ្ទៃមុខរបស់នាងខ្ញុំអោយបានស្អាតជាមុនសិន ដើម្បីអោយមានភាពងាយស្រួលក្នុងការផាត់ក៏ដូចជា
លាងចេញវិញ។ ម្សៅទ្រនាប់គឺជារបស់មួយដែលសំខាន់ណាស់សម្រាប់រាក់ការផាត់មុខ គួរណាប្រើ
វាក្នុងបរិមាណសមល្មម ឬអាចតិចតួចត្រឹមតែជាប់ស្បែកថើៗគឺបានហើយ។
បន្ទាប់ពីការលាបម្សៅទ្រនាប់ហើយ មិត្តនារីត្រូវប្រើម្សៅផាត់មុខ តែគួរយល់ថា ការចេញទៅសា
លាគឺមិនមែនជាការចូលរួមក្នុងពិធីជប់លៀងនោះទេ ដូចនេះហើយ ការប្រើម្សៅផាត់មុខនេះ គួរ
ណាប្រើប្រាស់បន្តិចបន្ទួចបានហើយ។ ព្រោះគោលបំណងធំនៃការផាត់មុខនេះគឺគ្រាន់តែចង់បាំង
នូវស្នាមខ្មៅតូចៗលើមុខមួយចំនួនប៉ុណ្ណោះ។ មិត្តនារីៗគួរណាយកចិត្តទុកដាក់លើការគូរ Eyes
Liner ព្រោះការគូរនេះវាសំខាន់ ចំពោះអ្នកដែលមានភ្នែកតូចដូចជា នាងខ្ញុំផ្ទាល់ សម្រាប់អ្នកដែល
មានភ្នែកតូច អ្នកគួរណាគូរភ្នែកអោយ ឃើញថាមានទំហំធំបន្តិចប៉ុន្តែមិនត្រូវគូសក្រាស់ពេកនោះ
ទេ ព្រោះវាធ្វើអោយមិនសមជាមួយ សភាពនៃការផាត់មុខរបស់អ្នក។
ការគូរ Eyes Liner សម្រាប់អ្នកដែលមានភ្នែកធំគឺល្អបំផុតប្រសិនបើអ្នកគូរវាស្ដើងហើយតូចដែល
វាអាចនាំអោយភ្នែកធំស្រស់ស្អាតរបស់អ្នកមើលទៅកាន់តែ Sexy។ សម្រាប់ការគូសបបូរមាត់
នាងខ្ញុំចូលចិត្តបបូរមាត់តូច ទោះបីជាបបូរមាត់នាងខ្ញុំតូចស្រាប់ក្ដី ការគូសបបូរមាត់នេះអ្នកគួរ
យល់ថា វាទៅតាមចំណូលចិត្តរបស់អ្នក ហើយសម្រាប់ការផាត់មុខបែបស្ដើងៗនេះ នាងខ្ញុំសូម
នែនាំអោយមិត្តស្រីៗប្រើប្រាស់ពណ៌ដែលស្ដើងដូចជា ពណ៌សាច់ ឬពណ៌ផ្កាឈូកខ្ចីជាដើម ចំពោះ
ពណ៌សាច់នេះស្ដាប់ទៅវាដូចជាគំនិតមនុស្សចាស់បន្តិចហើយ ប៉ុន្តែការគូសបបូរមាត់បែបនេះ គឺ
មើលទៅទន់ភ្លន់សមរម្យជានារីខ្មែរមែនទែន សឹងតែអាចនាំអោយប្រុស សម្លឹងមើលមិនដាក់ភ្នែក
ទៀតផង។
តែមិត្តនារីគួរចងចាំផងដែរថា ពេលមកដល់ផ្ទះមិនត្រូវទុក គ្រឿងសម្អាងអោយនៅជាប់មុខបានយូរ
នោះទេ គឺគួរណាប្រញ៉ាប់លាងមុខចេញជាមួយទឹកសាប៊ូលាងមុខដែលមាន Ph ប្រហែល ៥.៦ ទៅ
៦ លើសនិងក្រោម ៧ ដែលល្អបំផុតសម្រាប់ស្បែកមុខ។ ត្រូវចាំថាការ Make Up គ្រាន់ជាស្រោម
មុខមួយដែលធ្វើអោយអ្នកមានទំនុកចិត្តពេលចេញទៅក្រៅតែប៉ុណ្ណោះតែអ្វីដែលអ្នកត្រូវយកចិត្តទុក
ដាក់ពិតប្រាកដនោះគឺ សុខភាពស្បែកមុខរបស់អ្នកផ្ទាល់៕
ដោយ៖ ម៉ូកា