CamNews

ព័ត៌មានអន្តរជាតិ 

ក្មេងៗ ជាង ៨០ នាក់ សង្គ្រោះ ចេញពីដៃ ក្រុមឧទ្ទាម លែងស្គាល់ឈ្មោះ និង ដើមកំណើតខ្លួនឯង បាត់ទៅហើយ

ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី ក្រោយពីបានដកស្រង់ ក្រុមមន្រ្តីមនុស្សធម៌ ដែល បានចុះសួរសុខទុក្ខក្មេងៗ នោះ ចុះផ្សាយអោយដឹងថា ក្មេង   ប្រមាណ  ជាង  ៨០ នាក់  ដែលបានជួយ សង្គ្រោះពីជំរុំក្រុមសកម្មប្រយុទ្ធ Boko Haram នៅក្នុងប្រទេស កាម៉េរ៉ូន នោះ ពួកគេទាំងអស់គ្នាមិនអាច ចាំឈ្មោះខ្លួនឯង ឬក៏ដើមកំណើតខ្លួនឯងបាននោះទេ ។


ប្រភពដដែលបន្តអោយដឹងថា ក្មេងៗទាំងអស់មានអាយុចន្លោះ   ពី ៥ ទៅ ១៨ ឆ្នាំ ពួកគេមិននិយាយភា សាណាមួយដូចជា ភាសាក្នុងស្រុក ភាសាអង់គ្លេស ឬក៏  ភាសា   បារាំង  នោះទេ នេះបើយោងតាមសម្តី លោក Christopher Fomunyoh អគ្គនាយកវិទ្យាស្ថានជាតិប្រជាធិបតេយ្យ មានមូលដ្ឋាន នៅសហរដ្ឋអា មេរិក ។

សេចក្តីរាយការណ៍ដដែលបន្តដឹងថា ក្រុមក្មេងៗប្រមាណ ៨០ ទាំងអស់នេះ ត្រូវបានរកឃើញនៅក្នុងជំរុំ មួយកន្លែងភាគខាងជើង ប្រទេស កាម៉េរ៉ូន កាលពីអំឡុងខែ វិច្ឆិកា  ។  គូររំឮកថា ក្រុមសកម្មប្រយុទ្ធសា ហាវ Boko Haram មានដើមកំណើតចេញពី នីហ្សេរីយ៉ានោះ    បានពង្រឹកឥទ្ធិពល របស់ខ្លួន មានជាការ បោះជំរុំរបស់ខ្លួន ចូលទៅក្នុងទឹកដី ប្រទេស កាម៉េរ៉ូន ។ ក្រុមសកម្ម  ប្រយុទ្ធមួយនេះ តស៊ូ មានជាការប្រ យុទ្ធយ៉ាងស្វិតស្វាញ គោលបំណង ចង់បង្កើតរដ្ឋអ៊ីស្លាម ។

ពួកគេគ្រប់គ្រង បណ្តាទីក្រុង និងភូមិស្រុកមួយចំនួន នៅក្នុងតំបន់ ហើយ នៅពេលថ្មីៗនេះ​ ក្រុមសកម្ម ប្រយុទ្ធមួយនេះ បានសន្យាដោយភក្តីភាព   ជាមួយនឹង ក្រុម  រដ្ឋអ៊ីស្លាមជ្រុល និយម slamic State (IS) ដែលកំពុងតែគ្រប់គ្រងបានផ្នែកធំមួយចំនួន នៅក្នុងប្រទេស​ ស៊ីរី និង អ៊ីរ៉ាក់ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Nigeria Bokor Haram