សម្រាប់ក្រុមហ៊ុនមួយរបស់អង់គ្លេស យន្ដហោះគ្មានមនុស្សបើក មិនត្រឹមតែជាមធ្យោបាយប្រគល់
ទំនិញរបស់ Amazon ប៉ុណ្ណោះទេ តែវាក៏អាចក្លាយជា “រោងចម្រអគ្គីសនីចលត” ហោះលើអាកាស
ទៀតផង។
ក្រុមហ៊ុន New Wave Energy របស់អង់គ្លេស កំពុងធ្វើឱ្យមានចំណាប់អារម្មណ៍ជាខ្លាំង ដោយសារ
តែគំនិតបង្កើតយន្ដហោះគ្មានមនុស្សបើក ដែលមានសមត្ថភាពប្រមូលថាមពលអគ្គីសនីនៅលើ
អាកាស។ នៅក្នុងបណ្ដា “រោងចក្រអគ្គីសនីហោះ” នេះ តាមគម្រោង វានឹងដំណើរការបាន ដោយ
សារប្រព័ន្ធថ្មព្រះអាទិត្យ និងបណ្ដាកង្ហារតូចៗ។
យោងតាមក្រុមហ៊ុន New Wave Energy រោងចក្រហោះ ពិសេសនេះ អាចហោះទៅកាន់កម្ពស់ ជាង
១៥គីឡូម៉ែត្រធៀបនឹងផ្ទៃដី ដែលនៅទីនោះ មានបរិយាកាសល្អសម្រាប់ការផលិតថាមពលពីខ្យល់
និងកំដៅព្រះអាទិត្យ។ បន្ទាប់ពីប្រមូលបានថាមពលគ្រប់គ្រាន់ “រោងចក្រអគ្គីសនីហោះ” ទាំងនោះ
នឹងបាញ់ថាមពលទៅតាមរលកខ្លី មកកាន់អង់តែនទាំងឡាយនៅលើដី។
អង់តែនដែលនៅលើដី នឹងបង្វែររលកថាមពលម៉ៃក្រូវេវ (microwave energy) ឱ្យក្លាយទៅជាថាម
ពលអគ្គីសនី និងបញ្ជូនវាចូលទៅក្នុងបណ្ដាញអគ្គីសនី ដើម្បីបម្រើដល់តម្រូវការរបស់មនុស្ស។ ចំណែកថាមពលដែលត្រូវបានប្រើប្រាស់ដោយយន្ដហោះចលតទាំងនេះ ដើម្បីរក្សាហោះនៅលើ
អាកាស គឺមានកម្រិតតិចតួចប៉ុណ្ណោះ។
“រោងចក្រអគ្គីសនីហោះ” និមួយៗ នឹងត្រូវបានរចនាដើម្បីបង្កើតចេញជាថាមពលអគ្គីសនី កម្រិត
៥០គីឡូវ៉ាត។ ជាមួយនិងកម្រិតនៃ វាក៏គ្រប់គ្រាន់ដើម្បីបំភ្លឺទីក្រុងមួយដែលកំពុងដាច់ភ្លើង ហើយ ក៏គ្រប់គ្រាន់សម្រាប់បំភ្លឺទីប្រជុំជនតូចមួយបាន។
ក្រុមហ៊ុន New Wave Energy កំពុងធ្វើការឃោសនារកមូលនិធិ នៅលើ Kickstarter ដើម្បីគាំទ្រ
ដល់គម្រោងអភិវឌ្ឍ “រោងចក្រអគ្គីសនីហោះ” នេះ។ ប្រសិនការរៃអង្គាសនេះ អាចសម្រេចបាន
៥០០,០០០ ដុល្លារ នោះ បណ្ដា “រោងចក្រអគ្គីសនីហោះ” របស់ក្រុមហ៊ុន New Wave Energy អាច
ចាប់ផ្ដើមដំណើរការ នៅកន្លះឆ្នាំបន្ទាប់។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
Apple ទទួលបាន ប័ណ្ណប៉ាតង់ ស្តីពីបច្ចេកវិទ្យា សាកថ្មអត់ខ្សែ
មានអ្វីកើតឡើងខ្លះ ក្នុងរយះពេល ១នាទី ក្នុងពិភព អ៊ីនធឺណេត
អំពូលភ្លើងសម្បកតាតុង ប្រើភ្លើង ២១វ៉ាត់ ភ្លឺស្មើ ១៥០វ៉ាត់
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gizmag