ព័ត៌មានអន្តរជាតិ ៖ មេដឹកនាំ សហភាពអឹរ៉ុប បានធ្វើការគូសបញ្ជាក់ ដោយព្រមាន ទៅដល់រដ្ឋាភិ បាលប្រទេសក្រិក ទៅលើការបដិសេធសំណើ ពីម្ចាស់បំណុល ស្តីពីការស្នើអោយ ធ្វើប្រជាមតិជាបន្ទាន់ នៅថ្ងៃអាទិត្យកន្លងទៅនេះ ថាការបដិសេធប្រការនេះ មានន័យថាក្រិកងាកទៅរកនិន្នាការ នៃការចាកចេញពីសមាជិកចាយលុយអឹរ៉ូទាំង ១៩ ប្រទេស ។
អនុអធិការបតីអាល្លឺម៉ង់ Sigmar Gabriel ការបោះឆ្នោតប្រជាមតិ ជាបន្ទាន់ប្រការ នេះ អាចស្តែង ឡើងនូវភាពរំកិលទៅមុខ នៃសមាជិកភាព ប្រទេសក្រិក បន្តជា សមាជិក ប្រទេសចាយលុយអឹរ៉ូ ឬក៏យ៉ាងណា ។ ទោះជាយ៉ាងណាក៏ដោយចុះ នាយករដ្ឋមន្រ្តីប្រទេសក្រិក លោក Alexis Tsipras នៅតែទទូចមិនអោយមានការបោះឆ្នោត ប៉ុន្តែ នៅរឹងទទឹង ចង់ អោយប្រជាជាតិរបស់ខ្លួនបន្តជា ប្រទេសសមាជិកចាយលុយអឹរ៉ូដដែល ។ គួរបញ្ជាក់ថា កិច្ច ប្រជុំពិភាក្សា រវាងប្រទេសកិ្រក និង ម្ចាស់បំណុលរបស់ខ្លួន ធ្វើឡើងកាលពីចុងសប្តាហ៍កន្លង ទៅនេះ សម្រេចចេញនូវលទ្ធផល មិន ផ្លែផ្កានោះទេ ពោល ម្ចាស់បំណុលតម្រូវអោយក្រិក ត្រូវសងបំណុល១,៨ពាន់លានដុល្លារទៅមូល និធិរូបិយវត្ថុ អន្តរជាតិ (International Monetary Fund) មិន ឲ្យហួសថ្ងៃអង្គារស្អែកនេះជាកំហិត ស្រប ពេលដែល បរិបទមួយនេះ នាំអោយធនាគារប្រទេសក្រិក ឈានទៅដល់ ការបិទទ្វារអំឡុង សប្តាហ៍នេះ ។
របាយការណ៍ បញ្ជាក់អោយដឹងថា ទីផ្សារពិភពលោក បានធ្លាក់ចុះយ៉ាង គំហុកអំឡុងថ្ងៃច័ន្ទដើម សប្តាហ៍នេះ ក្រោយពីប្រទេសក្រិករងនូវផលប៉ះពាល់ខ្លាំងផ្នែកហរិញ្ញវត្ថុ ។ លើកឡើងដូចទៅនឹង អនុអធិការបតីអាល្លឺម៉ង់ Sigmar Gabriel មេដឹកនាំ នាំមុខ មកពីសហភាពអឹរ៉ុប ២នាក់ផ្សេងទៀត សរបញ្ជាក់អោយដឹងថា ៖ ជាការពិត ការរៀបចំអោយមាន ការបោះឆ្នោតប្រជាមតិ (referendum) ដើម្បីឲ្យប្រជាពលរដ្ឋសម្រេចអំពីលក្ខខ័ណ្ឌផ្សេងៗដែលម្ចាស់បំណុល និងម្ចាស់ឥណទានដាក់ឲ្យរដ្ឋាភិបាលក្រិកអនុវត្តតាម ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី