មានលទ្ធភាពយ៉ាងច្រើនដែល Adebayor នឹងវិលត្រលប់ទៅពាក់អាវ Arsenal វិញនៅ
រដូវកាលប្រកួតក្រោយនេះ។
តាមព័ត៌មាននៅក្នុងប្រទេសអង់គ្លេស Man City បានគិតពីគំរោងមួយដោយប្រើ Adebayor ដើម្បី
ស្នើយក Robin Van Persie។ ជាក់ស្តែង បើសិន Arsenal យល់ព្រមលក់ Persie ពួកគេនឹងទទួល
បានប្រាក់ប្រហែល ១៥លានផោនរួមជាមួយនឹងខ្សែប្រយុទ្ធជនជាតិ Togo។
Persie នឹងសហការល្អជាមួយ Nasri, Clichy?
ដោយសារតែកិច្ចសន្យារបស់ Van Persie នៅសល់តែមួយឆ្នាំទៀត ដូច្នេះការដែលត្រូវគេគាប
សង្កត់ពីតំលៃគឺជារឿងមិនពិបាកយល់។ Adebayor មិនមែនជាឈ្មោះដែលមានសមត្ថភាពជំនួស
កន្លែងរបស់ខ្សែប្រយុទ្ធជនជាតិហូឡង់ឡើយ ដូច្នេះ Arsenal នឹងមិនយល់ព្រមនូវការដោះដូរនេះ?
កាលពីមុន Adebayor ក៏បានធ្វើឲ្យមានការមិនពេញចិត្តដល់ Arsenal តាមរយះការអបអរសាទរ
បែបសើចចំអកលើ ក្លឹប Arsenal ក្រោយពីស៊ុតបាល់បញ្ចូលទីបានសំរេច តែក្រោយមកគេក៏បាន
ធ្វើការសុំទោស។
ជាក់ស្តែងសំរាប់ស្ថានភាពបច្ចុប្បន្ន Arsenal មិនមានជំរើសច្រើនឡើយ។ តាមពិតទៅ ការសំរេចចិត្ត
របស់ Man City ទើបជាគន្លឹះសំខាន់ក្នុងការសំរេចអនាគតរបស់ Van Persie៕
ដោយ៖ សិលា
ប្រភព៖ 24h