ទាហានអាមេរិកដែលត្រូវបានចោទពីបទសម្លាប់ជនស៊ីវិលអាហ្គានីស្ថាន ១៦នាក់កាលពី
ថ្ងៃទី ១១មិនា ត្រូវបាននាំខ្លួនចេញពីប្រទេសនេះ ខណៈដែលរដ្ឋមន្ដ្រីក្រសួងការពារជាតិ
អាមេរិក Leon Panetta កពុងធ្វើទស្សនកិច្ចនៅប្រទេសអាស៊ីខាងត្បូង។
រដ្ឋមន្ដ្រីការពារជាតិអាមេរិក Leon Panetta មកទស្សនកិច្ច អាហ្គានីស្ថានកាល
ពីម្សិលមិញ
ក្រុមមន្ដ្រីបានអោយដឹងថា លិខិតស្នាមប្រឆាំងនឹងពលបាលត្រីដែលត្រូវបានលាក់ឈ្មោះ
នឹងត្រូវបានធ្វើឡើងនៅប្រទេសផ្សេង។ បច្ចុប្បន្នគេមិនទាន់ដឹងថា ទាហានដែលត្រូវបាន
ចោទប្រកាន់នោះត្រូវបាននាំទៅទីណានោះទេ។
គួររំឮកថា កាលពីវេលាម៉ោងជាង ៣ ទាបភ្លឺ ថ្ងៃទី ១១មិនា ឆ្នាំ ២០១២ ក្រុមទាហានអាមេរិក
បានសម្រុកចូលទៅក្នុងផ្ទះប្រជាជននៅក្បែរមូលដ្ឋានទ័ពរបស់ខ្លួននៅស្រុក Panjwayi ខេត្ត
Kandahar ភាគខាងត្បូងអាហ្គានីស្ថាន និងបានបាញ់សម្លាប់មនុស្សចំនួន ១៦នាក់ ក្នុងនោះ
មានក្មេង ៩នាក់ និងស្ដ្រី ៣នាក់។ ហេតុការណ៍នេះបានធ្វើអោយមានការខឹងសម្បារយ៉ាង
ខ្លាំងពីសំណាក់ប្រជាជនអាហ្គានីស្ថាន។
អ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណ លោក John Kirby បានអោយដឹងថា ទាហានដែលត្រូវបាន
ចោទប្រកាន់នោះ ត្រូវបានឃុំខ្លួននៅមូលដ្ឋានទ័ពអាមេរិកនៅខេត្រ Kandahar រហូតដល់យប់
ថ្ងៃពុធមុននឹងត្រូវបាននាំខ្លួនចេញពីអាហ្គានីស្ថាន។ លោកបន្ដថា ៖ "យើងពុំមានទីកន្លែងឃុំ
ខ្លួនអោយបានសមស្របនៅអាហ្គានីស្ថាន"។
ក្រុមសមាជិកសភាអាហ្គានីស្ថាន បានស្នើអោយកាត់ទោសទាហាននោះនៅក្នុងប្រទេស
អាហ្គានីស្ថាន។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគបានថ្លែងថា ប្រការនោះនឹងមិនអាចកើតឡើងជា
ដាច់ខាត។ អាមេរិកតែងអះអាងថា ការចោទប្រកាន់ប្រឆាំងនឹងទាហានអាមេរិកនានានឹង
ត្រូវបានចាត់ការទៅតាមប្រព័ន្ធច្បាប់នៅអាមេរិក៕
ដោយ ៖ សូរីយ៉ា
ប្រព ៖ DT
Theo BBC