CamNews

តារា 

Pep នឹងជ្រើសរើស Milan ជំនួសឲ្យ Manchester

បើតាមការបង្ហាញឲ្យដឹងក្នុងរយះពេលថ្មីៗនេះ Pep បានត្រៀមខ្លួនរួចជាស្រេចក្នុងការ
ទៅ
ដឹកនាំក្លឹបបាល់ទាត់នៅ Milan រឺ Inter ក្នុងរដូវកាលក្រោយនេះ។

Carlo Mazzone,  អតីតគ្រូបង្វឹក Roma, បានប្រាកដចិត្តថា Pep Guardiola នឹងទៅធ្វើការដឹកនាំក្លឹប
នៅទីក្រុង Milan ដែលក្នុងនោះអាចជា AC Milan រឺ Inter នៅរដូវកាលឆ្នាំ 2013/14 គឺមិនមែនទៅ
ដឹកនាំក្លឹបណាមួយនៅប្រទេសអង់គ្លេស ដូចព័ត៌មានចចាមអារាមដែលបានចុះផ្សាយនោះឡើយ។

"Pep អាចនឹងធ្វើការនៅ Milan ក្នុងរដូវកាលក្រោយនេះ ហើយវាជា Inter រឺ AC Milan ខ្ញុំក៏មិនទាន់
ច្បាស់ឡើយ", Mazzone បានឲ្យដឹងនៅលើ Il Subsidiario, “Pep បាននិយាយជាមួយខ្ញុំតាមរយះទូរ-
ស័ព្ទ ហើយពេលបានជួបគ្នា ខ្ញុំក៏បានសួរគាត់ មកអ៊ីតាលីដើម្បីដើរកំសាន្ត រឺរៀបចំដឹកនាំក្លឹបណាមួយ
នៅទីនេះ? ចម្លើយរបស់ Pep គឺទាំងពីរ។ ឆ្នាំក្រោយ Pep នឹងធ្វើការនៅ Milano ជា Inter រឺ Milan ខ្ញុំ
នៅមិនទាន់ដឹងឡើយ"។

ឆ្នាំក្រោយ Pep នឹងត្រលប់ចូលក្នុងពិភពបាល់ទាត់វិញ

សូមបញ្ជាក់ផងដែរថា កាលពីមុនក៏មានព័ត៌មានជាច្រើនដែលនិយាយថា Pep ធ្វើដំណើរទៅរស់
នៅ New York និងរៀនភាសាអង់គ្លេស គឺដើម្បីរៀបចំខ្លួនក្នុងការដែលមកដឹកនាំក្លឹបណាមួយនៅ
Premier Leauge ក្នុងរដូវកាលក្រោយនេះ។ មួយវិញទៀត ការដែល Sir Alex Ferguson ធ្វើដំណើរ
ទៅអាមេរិចជួប Pep កាន់តែធ្វើឲ្យអ្នកសារព័ត៌មានសង្ស័យថា Pep នឹងមកធ្វើគ្រូបង្វឹកនៅពហុកីឡា
ដ្ឋាន Old Trafford ក្នុងពេលឆាប់ៗខាងមុខនេះ។

ជាក់ស្តែងបើតាមការនិយាយរបស់ Mazzone ខាងលើ អនាគតរបស់ Pep នៅតែជាសញ្ញាសួរ មិន
អាចឆ្លើយបាននៅឡើយ៕

ដោយ៖ សិលា
ប្រភព៖ 24h


Tags: Pep Milan Manchester football sport