CamNews

កីឡាអន្តរជាតិ 

Floyd អះអាង និង ប្ដេជ្ញាថា នឹងផ្ដួលប៉ាក់គីអៅ មិនឲ្យរួចផុតក្នុងទឹកទី ៥ នោះទេ

ព័ត៌មានកីឡា៖ Floyd Mayweather បានអះអាប្រាប់ដល់ អ្នកសារព័ត៌មានអំពីមហិច្ឆិតា ព្រមទាំងក្ដីសង្ឃឹមចំពោះការប្រកួត​ជាមួយ ប៉ាក់គីអៅថា លោក​នឹងផ្ដួលបគីអៅ មិនឲ្យលើសពីប្រាំទឹកទាន់នោះទេ ខណៈដែល​​ការវ៉ៃរបស់ ប៉ាក់គីអៅកន្លងមក ក៏ធ្លាប់ត្រូវបាន Marquez ផ្ដួលត្រឹមទឹកទី ៤ ។ 

ថ្ងៃកំណត់នៃការជួបមុខគ្នារវាង អ្នកទាំង ២ មិនយូរប៉ុន្មាននោះទេ​ នឹងត្រូវឈានចូលមកដល់ហើយ ប៉ុន្ដែដោយ​​ឡែក តាមការប្ដេជ្ញាចិត្ដរបស់ Floyd សម្រាប់ការប្រកួតនេះ គឺគាត់បានធានាថា មិនឲ្យប៉ាក់គីអៅ រួច​ផុត​​ពីទឹកទី ៥ នោះឡើយ ពីព្រោះគាត់បានដឹងប្រវត្ដិ ប៉ាក់គីអៅ ធ្លាប់ត្រូវបាន Marquez វាយឲ្យសន្លប់​ក្នុង​ទឹកទី ៤ រួចម្ដងហើយ កាលពីឆ្នាំ ២០១៣ ហើយ​ Marquez គឺត្រូវធ្លាប់ គាត់ (Floyd ) វាយឲ្យបាក់ស្បាតក្រាប​​ងើបលែងរួច។ ដូច្នេះសម្រាប់ការប្រកួតនេះ ប៉ាក់គីអៅ នឹងមិនអាចរួចផុតពីទឹកទី ៥ នោះទេ ត្រូវ​តែ​ដួលសន្លប់។  

យោងតាមការចុះផ្សាយកន្លងមក ក៏បានបង្ហាញខ្លះដែរ អំមហិច្ឆិតារបស់ ប៉ាក់គីអៅ ដែលកីឡាករបានអះលើកឡើងថា​ ប្រសិបបើមានថ្ងៃបានជួបគ្នាលើសង្វៀនជាមួយ Floyd មែន នោះគាត់ក៏មិនប្រណីដៃដែរ គឺនឹង​ផ្ដល់លទ្ធផលឲ្យដូចជាដៃគូរប្រកួតចុងក្រោយរបស់គាត់អ៊ីចឹងដែរ គឺសន្លប់ក្នុងទឹកទី ៤ ។ 

មហិច្ឆិតាទាំងសងខាង សុទ្ធសឹងតែមិនចាញគ្នាប៉ុន្មាន នោះទេ ប៉ុន្ដែអ្វីដែលសំខាន់រង់ចាំតាមដានទាំង អស់គ្នា ថាតើ ពាក្យសម្ដី នឹង កាយវិការមួយណា ប្រសើរជាង ។ 

វីដេអូ ប៉ាក់គីអៅ ត្រូវ Marquez ផ្ដួលត្រឹមទឹកទី ៤ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ celebtricity


Tags: boxing news Manny Pacquiao Floyd