CamNews

តាលីបង់បាញ់កាំជ្រួចទៅលើមូលដ្ឋានទ័ពអាកាស អាមេរិក

កាលពីថ្ងៃទី ១៦មិនា កងកម្លាំងតាលីបង់បានបាញ់កាំជ្រួចសំដៅមូលដ្ឋានទ័ពអាកាស
របស់អាមេរិកនៅអាហ្គានិស្ថាន បន្ទាប់ពីបានព្យាយាមធ្វើឃាតរដ្ឋមន្ដ្រីការពារជាតិ Panetta
មិនបានសម្រេច។


ទីភ្នាក់ងារ Press TV ដកស្រង់សំដីអ្នកនាំពាក្យរបស់តាលីបង់បានអោយដឹងថា កាលពីថ្ងៃ
ទី ១៦មិនាកន្លងទៅ ក្រុមប្រដាប់អាវុធរបស់តាលីបង់ បានបាញ់កាំជ្រួចពីរគ្រាប់ចូលទៅក្នុង
មូលដ្ឋានទ័ពអាកាសអាមេរិកនៅ Bagram ។ កាំជ្រួចនេះបានធ្វើអោយទាហានអាមេរិកជា
ច្រើននាក់ត្រូវស្លាប់។

ក្រុមមន្ដ្រីយោធារបស់អាមេរិកក៏បានទទួលស្គាល់ថា មានការវាយប្រហារដោយកាំជ្រួចមក
លើមូលដ្ឋានទ័ពរបស់ខ្លួន ប៉ុន្ដែមិនបានបញ្ជាក់លំអិតអំពីការស្លាប់នៅក្នុងការវាយប្រហារ
នេះនោះទេ។

សូមបញ្ជាក់ថា មូលដ្ឋានទ័ពអាកាស Bagram គឺជាមូលដ្ឋានទ័ពធំបំផុតរបស់អាមេរិកនៅ
អាហ្គានីស្ថាន ដែលស្ថិតនៅក្នុងខេត្រ Parwan ភាគខាងជើងរដ្ឋធានី Kabul ។ នេះគឺជាទីតាំង
សំខាន់ដែលតែងជាគោលដៅវាយប្រហាររបស់តាលីបង់។ ក្នុងរយៈពេលចុងក្រោយនេះ ការ
វាយប្រហារដោយកងកម្លាំងតាលីបង់មកលើមូលដ្ឋានមួយនេះបានកើតឡើងជាញឹកញាប់។

ការវាយប្រហារដោយកាំជ្រួចពីរគ្រាប់ខាងលើ ត្រូវបានធ្វើឡើងដោយក្រុមតាលីបង់ បន្ទាប់ពី
អាមេរិកបានយល់ព្រមប្រគល់សិទ្ធិកាន់កាប់ពន្ធនាគារ Bagram ទៅអោយអាជ្ញាធរអាហ្គានី
ស្ថាន ដែលជាកាយវិការមួយត្រូវបានគេមើលឃើញថា ដើម្បីកាត់បន្ថយសម្ភាធក្នុងទំនាក់
ទំនងរវាងក្រុង Washington និង Kabul ៕

ដោយ ៖ សូរីយ៉ា
ប្រភព​ ៖ GD

Tags: usaafghanistan