Man City កំពុងតែដកខ្លួនចេញបើប្រៀបធៀបជាមួយនឹង Man United និង Juventus
ក្នុងការប្រជែងគ្នាដណ្តើមហត្ថលេខារបស់ Van Persie។
នៅយប់ថ្ងៃសុក្រខាងមុខនេះ Man City និង Arsenal (19h, ថ្ងៃទី 27/7) នឹងមានការប្រកួតលក្ខណៈ
មិត្តភាពមួយនៅប៉េកាំង ប្រទេសចិន។ ប៉ុន្តែក្លឹប Man City ហាក់ដូចជាមិនបានចាប់យកឱកាសល្អ
នេះដើម្បីសួរនាំទិញកីឡាករ Van Persie ឡើយ។ Man City បានដកថយវិញបើប្រៀបធៀបគូប្រ-
ជែងក្នុងការដណ្តើមយកហត្ថលេខារបស់ខ្សែប្រយុទ្ធសញ្ជាតិហូឡង់រូបនេះ។ គ្រូបង្វឹក Mancini បាន
ទទួលស្គាល់ថាក្លឹបរបស់លោកនឹងកំពុងធ្វើឲ្យបាត់បង់"ត្រីដ៏ធំ" នេះហើយ។
Mancini មានការព្រួយបារម្ភ
ប្រសិនចង់បានកីឡាកររបស់ Arsenal, ដំបូង Man City ត្រូវតែរំលស់ចេញនូវកីឡាករខ្លះអាចជា
Tevez រឺ Dzeko ប៉ុន្តែមកដល់ពេលនេះករណីរបស់ Adebayor ក៏នៅតែមិនទាន់ដោះស្រាយរួច
ផង។ កត្តានេះបានធ្វើឲ្យ Man City ហាក់ដូចជាដើរយឺតមួយជំហានបើប្រៀបគួប្រជែងពីរទៀត។
សព្វថ្ងៃ Man United បានត្រៀមខ្លួនជាស្រេចនូវទឹកប្រាក់ចំនួន 16,5 លានផោនដើម្បីទិញ Persie
ពី Arsenal ក្នុងពេលដែល Juventus អាចឲ្យតំលៃច្រើនជាងនេះ៕
ដោយ៖ សិលា
ប្រភព៖ 24h