ព័ត៌មានអន្តរជាតិ ៖ អំឡុងថ្ងៃ សុក្រ ទី ១៩ មិថុនា ម្សិលមិញនេះ មន្រ្តីប៉ូលីសក្នុងស្រុក ប្រទេស ឥណ្ឌា គូសបញ្ជាក់អោយដឹងថា តួរលេខ ជនរងគ្រោះ ស្លាប់បាត់បង់ជីវិត ដោយសារតែ ពុល ស្រា តម្លៃថោក បានកើនឡើងដល់ ៥៣ នាក់ហើយ ក្នុងនោះ២៨នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនៅឡើយ ។
Dhananjay Kulkarni ស្នងការ រង ទីក្រុង Mumbai អោយដឹងថា ជនរងគ្រោះទាំងអស់ បានចាប់ ផ្តើមធ្លាក់ខ្លួនឈឹ ព្រឹកថ្ងៃពុធ បន្ទាប់ ពី ប្រើ ប្រាស់ ស្រាផលិតក្នុងស្រុកជាលក្ខណៈគ្រួសារ ផលិត លួចលាក់ និងមានតម្លៃថោក ។
ប្រភពដដែល ពីស្នងការរងខាងលើ បញ្ជាក់ ដល់សារព័ត៌មាន AFP យប់ថ្ងៃសុក្រអោយដឹងថា ជន រងគ្រោះស្លាប់កើនឡើងដល់ ៥៣ នាក់ហើយ កើនឡើងខ្ពស់ជាមួយនឹងតួរលេខ ត្រឹមតែ ២៧ នាក់ ទៅ ៤៣ នាក់ ស្របពេលដែល ២៨ នាក់ផ្សេងទៀត កំពុងតែសម្រាក នៅក្នុងមន្ទីរពេទ្យនៅឡើយ ខណៈមានភាពភ័យខ្លាច លើកឡើងអោយដឹងថា អាចនឹងមានតួរលេខ អ្នកស្លាប់កើនឡើងជាបន្ត ទៀត ។ អាជ្ញាធរឧក្រិដ្ឋកម្ម កំពុងតែធ្វើការតាមដាន និងស៊ើបអង្កេត ខណៈមានការចាប់ឃាត់ខ្លួន ជនសង្ស័យ ៣ រូប យកទៅមន្ទីរឃុំខ្លួន មានអាយុ ៣០ ឆ្នាំ ៤៧ ឆ្នាំ និង ៥០ ឆ្នាំ ។
គួរបញ្ជាក់ថា សារជាតិ មេតាណុល Methanol គឺ សារជាតិ អាកុលពុលកម្រិតខ្ពស់នោះ ប្រើប្រាស់ ប្រឆាំងទៅនឹងភាពកករបស់សុរា ត្រូវបានគេយក ទៅប្រើប្រាស់ជាញឹកញាប់ នៅតាម ហាងស្រា តូចៗ ក្នុងប្រទេស ឥណ្ឌា ខណៈជាវិធីសាស្រ្ត រហ័ស និង ថោកមួយ សម្រាប់បង្កើនចំណុះជាតិ អាកុល ៕
- អាន ៖ ពុលស្រា តម្លៃថោក ស្លាប់មនុស្ស ហោចណាស់ ២៧ នាក់ ផ្អើលពេញតំបន់ ក្រីក្រ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA