CamNews

កីឡាអន្តរជាតិ 

HOT ៖ Kaka ចាកចេញពីReal ធ្វើមាតុភូមិនិវត្ត

តារាបាល់ទាត់សញ្ជាតិប្រេស៊ីល កំពុងស្ថិតនៅលើផ្លូវចាកចេញពី​ Real Madrid។

Kaka កំពុងរៀបចំខ្លួនក្នុងការចាកចេញពី Real

កាលពីថ្ងៃម្សិលមិញ ក្រុមអ្នកកាសែតបានជួបដោយចៃដន្យ ការជួបជជែកគ្នារវាងខ្សែបំរើសញ្ជាតិ
ប្រេស៊ីលជាមួយនឺងMarco Aurelio Cunha ជាមនុស្សសំខាន់របស់ក្លឹបSao Paulo នៅហាងDona
Onca។ លទ្ធភាព Kaka ចាកចេញគឺមានភាគរយច្រើនព្រោះReal ចង់លក់ដើម្បីយកប្រាក់មួយ
ចំនួនក្នុងពេលដែលសាមីខ្លួនKaka ចង់ធ្វើការប្រកួតបានច្រើនជាងមុន ដើម្បីអាចក្លាយទៅជា
កីឡាករជំរើសជាតិBrazil នៅWorld Cup 2014។

Chelsea ចំណាយលុយអស់ជិត100លានផោនសំរាប់ Hazard

Chelsea បានចំណាយមិនតិចឡើយទៅលើកីឡាករHazard ដែលក្នុងនោះរួមមាន តំលៃដោះដូរ
32 លានផោន និងប្រាក់បៀវត្ស200.000 ផោន/សប្តាហ៍ (ប្រហែលនឹង 10,4 លានផោន/ឆ្នាំ)។
ចំណែកតំណាងរបស់Hazard គឺលោកJohn Bico ក៏ទទួលបាន6 លានផោនដែរថ្លៃសេវាកម្មុយសុង។
សរុបទាំងអស់Chelsea ត្រូវចំណាយ90 លានផោនដើម្បីទទួលបានហត្ថលេខារបស់Hazard ក្នុងកិច្ច
សន្យាលេងរយះពេល5 ឆ្នាំ ជាមួយនឹងប្រាក់បៀវត្ស 200.000 ផោន/សប្តាហ៍ ស្មើរនឹងខ្សែប្រយុទ្ធ
Fernando Torres ហើយលើសFrank Lampard និង John Terry៕

ដោយ៖ និស្ស័យ
ប្រភព៖ 24h

 


Tags: Kaka hazard football sports