Man United បានបង្ហាញការតាំងចិត្តយ៉ាងរឹងមាំក្នុងការប្រកួតប្រជែងដណ្តើមយកម្ខាស់
ជើងឯកជាមួយMan City។
ក្រោយពេលទទួលដំណឹងថាMan City ឈ្នះ Newcastle, គ្រូបង្វឹកFergusonបានរៀបចំទំរង់លេង
វាយសំរុកយ៉ាងខ្លាំងទៅលើSwansea។ តែទោះយ៉ាងណា នៅពាក់កណ្តាលតង់ទី១ទើបMan United
អាចរកគ្រាប់បាល់បានដោយកីឡាករScholes។ លុះរហូតដល់នាទីទី៤១ Youngបានរកគ្រាប់បាល់
បន្ថែមឲMan Unitedមួយគ្រាប់ទៀត។
២គ្រាប់រកបានគឺតិចណាស់បើប្រៀបធៀបឱកាសដែលMan Unitedមាន
ចូលដល់តង់ទី២ Man United មានឱកាសរកគ្រាប់បានជាច្រើនទៀត ប៉ុន្តែកីឡាកររបស់Man United
ដូចជាChicharito, Rooney និងបណ្តារខ្សែបំរើផ្សេងទៀតធ្វើពុំបានល្អឡើយ។ចប់ការប្រកួតMan united
យកឈ្នះSwansea ក្នុងលទ្ធផល២-០៕
ដោយ៖ nano
ប្រភព៖ 24h