CamNews

ព័ត៌មានអន្តរជាតិ 

អាជ្ញាធរ អូស្រ្តាលី បំផ្លាញចោល កូកាអ៊ីន ដល់ទៅ ៣៥៣ គ.ក ស្មើនឹងសាច់ប្រាក់ ៦៣០ លានដុល្លារ

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មាន បរទេស ស៊ីអិនអិន កាលពីវេលាល្ងាចម្សិលមិញនេះ បានចេញអត្ថបទផ្សាយ អោយដឹងថា នៅឯប្រទេស អូស្រ្តាលី ឯណោះវិញ អាជ្ញាធរប្រទេសនេះ បានសម្រេចចិត្តបំផ្លាញចោល កូកាអ៊ីនដល់ទៅ ៣៥៣ គ.ក បន្ទាប់ពីរើបអូស បានពីនាវារត់គេច ពន្ធខុសច្បាប់ នៅឯឈូងសមុទ្រ Tanzania នេះបើយោងតាមការ ដោយដឹងពី ក្រសួងការពារ ជាតិ ប្រទេសនេះ កាលពីថ្ងៃសុក្រកន្លងទៅ ។

ជាមួយនឹងការបំផ្លាញចោលសារធាតុញៀនកូកាអ៊ិន ដ៏ច្រើនសន្ធឹកសន្ធាប់ លើកនេះ​ បើតាមការ អោយដឹង ពីអាជ្ញាធរក្នុងស្រុក បន្តអោយដឹងថា វាមានតម្លៃស្មើនឹងសាច់ប្រាក់ដល់ទៅ ៧០៦ លាន ដុល្លារ អូស្រ្តាលី ( ៦៣០ លាន ដុល្លារ សហរដ្ឋអាមេរិក ) ។

គួរបញ្ជាក់ផងដែរ ករណីរើបអូស ទប់ស្កាត់ការនាំចូលសារធាតុញៀន កូកាអ៊ិន ដ៏ច្រើនលើកនេះ អាចកើតឡើងទៅបាន បន្ទាប់ពីមានយុទ្ធនាការជាពិសេស ពីសំណាក់ ក្រុមជំនាញមកពីនាវា ផ្ទុកយន្តហោះ MAS Melbourne ចេញប្រតិបត្តិការសម្រុកចូល នាវា ផ្ទុកកូកាអ៊ិនមួយគ្រឿងនោះ

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន


Tags: Int news Unt news Viral video Breaking news Australia