ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរ ប្រទេសថៃ អំឡុងថ្ងៃច័ន្ទ ម្សិលមិញនេះ អោយដឹងថា ខ្លួននឹង ប្រើអំណាច ពិសេសនៃច្បាប់របស់ខ្លួន "ជាបន្ទាន់" ក្នុងការបង្កើនសុវត្ថិភាព ក្រុមហ៊ុនអាកាសចរណ៍ ខណៈក្រុមហ៊ុនអាកាសចរណ៍ ៣ ទៅ ៤ ហើយ ប្រឈមនឹងការផ្អាកជើងហោះហើរ ទៅក្រៅប្រទេសរបស់ខ្លួន ពាក់ព័ន្ធ នឹងការព្រួយបារម្ភ ពី ភ្នាក់ងារអាកាសចរណ៍ របស់អង្គការ សហប្រជាជាតិ ។
អង្គការ អាកាសចរណ៍ ស៊ីវិល អន្តរជាតិ The International Civil Aviation Organisation (ICAO) ដែល ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គការ សហប្រជាជាតិ ថ្មីៗនេះ ធ្វើសេចក្តីរាយការណ៍អោយ ដឹង " ពី ការព្រួយបារម្ភជាខ្លាំងទៅនឹងសុខសុវត្ថិភាព" ដល់នាយកដ្ឋានអាកាសចរណ៍ស៊ីវិលជាតិ ថៃឡង់ The Thailand's Department of Civil Aviation (DCA) ក្រោយពីមានការតាមដាននិងស៊ើបអង្កេតជាពិសេស នាដើមឆ្នាំ ២០១៥ នេះ ។
របាយការណ៍ បំភ្លឺអោយដឹងថា កាលពីសប្តាហ៍កន្លងទៅ ជប៉ុន បានធ្វើការបិទជើង ហោះ ហើរថ្មីៗមួយ ចំនួន ពីប្រទេសថៃ ខណៈមានផលប៉ះពាល់ ដោយផ្ទាល់ ទៅលើបណ្តាក្រុមហ៊ុនអាកាសចរណ៍ រួមមាន ដូចជា Thai AirAsia X , NokScoot និង Asia Atlantic Airlines ជាដើម ប៉ុន្តែ រាល់ជើងហោះហើរ ចាស់ៗ ដែលធ្លាប់តែមានស្រាប់ ពុំមានផលប៉ះពាល់នោះទេ ។ ដោយឡែក ក្រុមហ៊ុន អាកាស ចរណ៍ ថៃ Thai Airways ក៏បានចេញសេចក្តីថ្លែងការណ៍ តាមរយៈទំព័រ ហ្វេសប៊ុក របស់ខ្លួនអោ យដឹង កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ ថា ៖ គម្រោងជើងហោះហើររបស់ខ្លួន ២ ផ្សេងគ្នា សម្រាប់ប្រទេសជប៉ុន នាខែក្រោយនេះ រងនូវផលប៉ះពាល់ដូចគ្នាដែរ ។
ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន កាលពីថ្ងៃច័ន្ទ នាយក រដ្ឋមន្រ្តី លោក ប្រាយុទ្ធ ចាន់អូចា បានគូស បញ្ជាក់ដល់ក្រុមអ្នកសារព័ត៌មាន អោយដឹងថា លោក នឹងប្រើប្រាស់ ចំណាត់ការ នៃមាត្រាទី ៤៤ នៃ ច្បាប់រដ្ឋធម្មនុញ្ញ ក្នុងការពន្លឿនការយកចិត្តទុកដាក់ បង្កើនសុវត្ថិភាពជាក់ ស្តែង ។ លោក បញ្ជាក់ក្តែង ៗអោយដឹងថា ៖ ពួកយើងពិតជាទទួលស្គាល់ ថាប្រទេសជាតិ ពិតជាខាតបង់ប្រាក់ចំណេញមួយចំនួន ធំ ចំពោះបញ្ហានេះ ហើយខ្ញុំបាទ ទទូចជាខ្លាំងអោយមានការដោះស្រាយ ជាបន្ទាន់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA