ព័ត៌មានអន្តរជាតិ ៖ រ៉ុកកែត ដែលត្រូវបានគេស្គាល់ឈ្មោះថា Falcon-9 នោះ បានផ្ទុះឆេះខ្ទេចទៅជា បំណែកកំទេចកំទីតូចៗ នៅលើលំហអាកាស បន្ទាប់ពីបាញ់បង្ហោះ ពី Cape Canaveral រដ្ឋ Florida សហរដ្ឋអាមេរិក ។
សេចក្តីរាយការណ៍ បន្តបញ្ជាក់អោយដឹងថា បំណែកកំទេចកំទី ពីរ៉ុកកែត Falcon-9 នៃក្រុមហ៊ុន អវ កាស SpaceX នោះ បានផ្ទុះឆេះនៅលើអាកាស ខណៈកំទេចកំទីបានធ្លាក់ចូលទៅក្នុងមហាសមុទ្រ អាត្លង់ទិក ។ គួររំឭកថា រ៉ុកកែតដែលធ្លាប់តែទទួលបានជោគជ័យទៅលើបេសកម្មរបស់ខ្លួន១៨ដង មកហើយនោះ បានបរាជ័យទៅវិញ អំឡុងបេសកម្មនៅថ្ងៃអាទិត្យ ជាបេសកម្មបញ្ជូនយានអវកាស ដឹកទំនិញទៅកាន់ មជ្ឈមណ្ឌលអវកាសអន្តរជាតិ ។
ភ្នាក់ងារអវកាសសហរដ្ឋអាមេរិក អង្គការ Nasa អោយដឹងថា សម្បទា ផ្គត់ផ្គង់ ទៅកាន់ស្ថានីយអវ កាសអន្តរជាតិបានខូចខាត់ (បាត់បង់) ទាំងស្រុង តែបណ្តាសមាជិក ពីបន្ទប់ពិសោធន៍ គោចរ មាន សុខសុវត្ថិភាពនៅឡើយទេ ។ គួរបញ្ជាក់ថា បច្ចុប្បន្នភាព ខណៈអ្នកអវកាស ៣ រូបមានស្បៀងគ្រប់ គ្រាន់អាចបន្តបេសកម្មរបស់ខ្លួន ដល់ចុងខែតុលា ចុងឆ្នាំ ២០១៥ ប៉ុន្តែ ត្រូវ តែមានសម្បទាផ្គត់ផ្គង់ បន្ថែមទៀត ពីអាមេរិក ជប៉ុន ឬរុស្ស៊ី មុននឹងថ្ងៃចុងខែ នៃខែ តុលា បាន មកដល់ ។ របាយការណ៍ បញ្ជាក់យ៉ាងច្បាស់អោយដឹងថា ឧបទ្ទេវហេតុខាងលើ នៃការ ផ្ទុះឆេះ ខ្ទេច រ៉ុកកែត គឺបានកើតឡើង នៅវិនាទី ១៣៩ បន្ទាប់ពីបាញ់បង្ហោះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី