CamNews

ព័ត៌មានអន្តរជាតិ 

អាសន្ន ៖ យានអវកាស រុស្ស៊ី គ្រប់គ្រងលែងបាន នឹងវិលធ្លាក់មកលើភពផែនដីវិញ ១ សប្តាហ៍ទៀត

ព័ត៌មានអន្តរជាតិ ៖ យន្តអវកាសប្រទេស រុស្ស៊ី ជាយានដឹកសម្បទាផ្គត់ផ្គង់ទៅស្ថាននីយ៍អវកាសអន្តរ ជាតិ International Space Station (ISS) គឺបញ្ជាលែងបានហើយ ពោល បាត់បង់ម្ចាស់ការណ៍ តែម្តង ខណៈនឹងមាន ការធ្លាក់ មកលើភព ផែនដីវិញ  នេះ  បើ  យោងតាមការគូសបញ្ជាក់អោយដឹង ពីសម្តី មន្រ្តីផ្លូវការ ។


សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា  យាន អ វកាស  មួយគ្រឿងនោះ មាន  ឈ្មោះ  ថា Progress M-27M គឺស្ថិតនៅក្រៅការបញ្ជាហើយ បន្ទាប់ពី   បាត់បង់ប្រព័ន្ធបញ្ជា ក៏ដូចជា ប្រព័ន្ធទាក់ទង បន្ទាប់ ពីបាញ់បង្ហោះភ្លាមៗ ចេញពី ប្រទេស Kazakhstan  ថ្ងៃអង្គារ កន្លងទៅនេះ ។ ប្រភពដដែលបន្តអោយ ដឹងថា យានអវកាសមួយគ្រឿងនោះ ពុំ    អាច មានលទ្ធភាព ចូលដល់ស្ថានីយ៍អវកាសអន្តរជាតិបាន នោះទេ ខណៈវាអាចនឹងផ្ទុះខ្ទេច នៅពេលដែលវត្តមានរបស់វា វិលធ្លាក់សាជាថ្មី  មកកាន់ស្រទាប់ បរិ យាកាសភពផែនដី ។ សេចក្តីរាយការណ៍ បន្តអោយដឹងថា យាន  ខាង    លើបានបាត់បង់ការទាក់ទង ក្រោយពីបង្ហាញវត្តមាននៅគន្លងគោចរ ដ៏មានសក្តានុពល ។


លោក Igor Komarov ប្រធានទីភ្នាក់ងារអវកាស ប្រទេសរុស្ស៊ី Roscosmos អោយដឹងថាយានអវកាស ខាងលើនឹងបន្តដំណើរពនេចរ ហោះសំកាំងលើអាកាសរបស់ខ្លួន ខណៈលទ្ធភាពចូលដល់ ISS គឺមិន អាចទៅរួចនោះទេ ។ ដោយឡែក អវកាសយានិក ២ នាក់ ដែលបានចំណាយពេល ច្រើនជាងមួយឆ្នាំ មានវត្តមាន នៅស្ថានីយ័អវកាសអន្តរជាតិ លោក Scott Kelly និងលោក Mikhail Kornienko បានផ្តល់ ជាកិច្ចសម្ភាសន៍ ដល់សារព័ត៌មាន Associated Press អោយដឹងថា ក្រុមការងារ  តាមដាននិងត្រួត ពិ និត្យការហោះហើរ មានក្តីសង្ឃឹមថានឹងអាចគ្រប់គ្រងយានបាត់បង់ម្ចាស់ការណ៍ខាងលើ បានសាជាថ្មី


របាយការណ៍ពីសារព័ត៌មានរុស្ស៊ី Interfax អោយដឹងថា យានអវកាស បាត់បង់ម្ចាស់ការណ៍   ខាងលើ និងបង្ហាញវត្តមានសាជាថ្មី វិលត្រលប់មកកាន់ស្រទាប់បរិយាកាសភព  ផែនដី ក្រោយពីការ គ្រប់គ្រង ឡើងវិញលើយានខាងលើ ពុំអាចធ្វើទៅបាន ។ ប្រភពបន្តងោយដឹងថា យាន បាត់បង់    ម្ចាស់ការណ៍ មួយនេះ អាចនឹងធ្លាក់មកភពផែនដីវិញ ចន្លោះថ្ងៃទី ៧-១១ ឧសភា ។ គួរ បញ្ជាក់ថា  កាលពីឆ្នាំកន្លង ទៅនេះ ករណីស្រដៀងគ្នានេះ បានកើតមានឡើងរួចម្តង    មកហើយ  ពោល  យានអវកាស បាត់បង់ ម្ចាស់ការណ៍ បានផ្ទុះឡើងជាបំណែក នៅពេលវិលដល់ ស្រទាប់បរិយាកាសភពផែនដី ខណៈគ្មានការ គម្រាមគំហែង ឬហានិភ័យណាមួយ ដល់ ប្រជាពលរដ្ឋ លើផែនដីនោះទេ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Russia Billionaire Moscow