CamNews

មិនគួរឲ្យជឿ 

ក្រពើ កំណាច យក្ស ប្រវែង ៤,៥ ម៉ែត្រ វាយប្រហារ បុរសម្នាក់ស្លាប់ ពេលកំពុងស្ទូចត្រី

ស្ទើរតែមិនគួរអោយជឿ ៖ បុរសម្នាក់ ត្រូវបានសម្លាប់ យ៉ាងសាហាវ ពីសំណាក់ ក្រពើកំណាចយក្ស ទឹក សាបមួយក្បាល វិនាទី ខណៈដែលជនរងគ្រោះ ក៏ដូចជាភរិយារបស់លោកក៏កំពុងតែស្ទូចត្រីនៅឯភាគ ខាងជើង ប្រទេសអូស្ត្រាលី នេះបើតាមការដកស្រង់ អត្ថបទផ្សាយ ពីទំព័រ ប៊ីប៊ីស៊ី ។

ប្រភពបន្តអោយដឹងថា ជនរងគ្រោះ មានវ័យ ៥៧ ឆ្នាំ ត្រូវបានរងនូវការវាយប្រហារដោយក្រពើកំណាច ជំនាញខាងប្រល័យ ប្រវែង ៤,៥ ម៉ែត្រ វិនាទី នៅពេលដែល ជនរងគ្រោះ លុយទឹកចូលទៅក្នុងទន្លេ Adelaide ដើម្បីទៅដល់ផ្លែសន្ទូច ដែលបានជាប់ទាក់ នៅក្នុងទឹក ។ យ៉ាងណាមិញ ភរិយាជនរងគ្រោះ រំពេចនោះ មានការតក់ស្លុតជាខ្លាំង ដោយពុំអាចធ្វើអ្វីបាន ក្នុងបទអន្តរាគមន៍ ជួយសង្គ្រោះ ក្រៅអំពី ស្រែកឆោឡោ នោះទេ ។

ក្នុងរយៈពេល ២ ទៅ ៣ ម៉ោង សាកសពជនរងគ្រោះ ត្រូវបានរកឃើញ ស្របពេលដែល ក្រពើកំណាច មួយក្បាលនោះ ត្រូវបានមន្រ្តីប៉ូលីស បាញ់សម្លាប់ ។ គួរបញ្ជាក់ថា​ ជនរងគ្រោះខាងលើ ពុំទាន់ស្គាល់ អត្តសញ្ញាណ រូបនេះ គឺជាបេក្ខភាព ជនរងគ្រោះទីបួនហើយ ដែលបានស្លាប់បាត់បង់ជីវិត នៅឯភាគ ខាងជើងប្រទេស ក្នុងអំឡុងឆ្នាំនេះ ដោយសារតែមានការវាយប្រហារ ដោយក្រពើ កំណាច ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news Perth Australia Train