ស្ទើរតែមិនគួរអោយជឿ ៖ កាលពីរសៀល ថ្ងៃត្រង់ ថ្ងៃអង្គារ ម្សិលមិញនេះ ទីភ្នាក់ងារ សារព័ត៌មានបរ ទេសស្កាយ បានចេញផ្សាយ អត្ថបទអោយដឹងថា នៅឯប្រទេសជប៉ុនឯណោះវិញ ពោលគឹនៅ ប្រជុំ ដែនសមុទ្រផ្ទាល់តែម្តង ក្រុមអ្នកនេសាទ បានប្រមាញ់ជាប់ត្រីមឹកយក្ស ដ៏ធំមួយក្បាល ។
ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា ត្រីមឹកយក្សមួយក្បាលនេះ មានទម្ងន់ដល់ទៅ ១៦៣ គ.ក ឯណោះ ហើយវាគឺជាសមិទ្ធផលស្នាដៃ ដ៏ជោគជ័យមួយ ក្រោយមានការតាមប្រមាញ់ ពីសំណាក់លោក Shigenori Goto និងក្រុមការងារ របស់គាត់ ។ បុរសវ័យ ៤៤ ឆ្នាំរូបនេះ បានផ្តល់ជាកិច្ចសម្ភាសន៍ ដល់ទី ភ្នាក់ងារសារព័ត៌មាន ទូរទស្សន៍អោយដឹងថា ក្រោយពីចំណាយពេលចន្លោះពី ៣០ ទៅ ៤០ នាទី ពួក យើងក៏បានប្រទះឃើញវា សំកាំងខ្លួនឡើង ចេញពីទឹកជ្រៅ ផ្ទាល់តែម្តង។
ជាការពិត ភ្លាមៗនោះ ពួកយើងក៏បាននាំគ្នា តាមប្រមាញ់រហូតទាល់តែបានសម្រេចផ្ទាល់តែម្តង មិន បានប៉ុន្មានផង ខណៈពេលដែលនាំវត្តមាន មឹកយក្សឈ្មោលមួយក្បាលនេះ ឡើងគោក វាក៏បានងាប់ បាត់ទៅហើយ ។ បន្ថែមពីលើនេះ បើយោងតាមអ្នកជំនាញ ជីវចម្រុះបាតសមុទ្រអោយដឹងថា មឹកយក្ស មួយក្បាលនេះ មានប្រវែងដល់ទៅ ៨ ម៉ែត្រ។
គួររំឭកផងដែរថា នៅវេលាល្ងាចថ្ងៃដដែលនោះ ក្រោយពីធ្វើការកោសល្យវិច័យហើយនោះ មឹកយក្ស មួយក្បាលនេះ ត្រូវបានអ្នកជំនាញ នាំយកវត្តមាន របស់វា ទៅកាន់វិទ្យាស្ថានពិសោធន៍ នៅក្បែរនោះ ពោលគឺ នៅក្បែរ ដែនសមុទ្រ ភាគខាងជើង ប្រទេសជប៉ុន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ