គេហទំព័រ China Labor Watch បានឲ្យដឹងថា, Pegatron បានទទួលបរាជ័យ ក្នុងការស្រាយបញ្ជាក់ បំភ្លឺពីការស្លាប់របស់ កម្មករវ័យក្មេង ៥នាក់ ដែលបានធ្វើការនៅរោងចក្រមួយ ផលិត iPhone 5C ក្នុង នោះអ្នកស្លាប់ម្នាក់ ត្រូវបានរកឃើញថា មានអាយុទើបតែ ១៥ឆ្នាំ ប៉ុណ្ណោះ។
Pegatron បានបញ្ជាក់ថា បរិស្ថានការងារ មិនមែនជាមូលហេតុ បណ្តាលឲ្យកម្មករទាំងនោះ ស្លាប់ នោះទេ។ ជាក់ស្តែង រោងចក្រផលិត Hardware មកពីតៃវ៉ាន់មួយនេះ បានទទួលស្គាល់ថា ព័ត៌មាន ស្តីពី "កម្មករវ័យក្មេងៗ មួយចំនួន ផ្សេងទៀត នៅរោងចក្រ ក៏បានស្លាប់ ក្នុងរយះពេល ពីរបីខែកន្លង មកនេះ" គឺមានពិតមែន។
កិច្ចសន្យារវាង Apple និង Pegatron បានសរសេរយ៉ាងច្បាស់ពីរយះពេលធ្វើការ គឺមិនត្រូវលើសពី ៦០ម៉ោង/សប្តាហ៍ នោះទេ។ ការត្រួតពិនិត្យមួយ កាលពីខែមិថុនា បានឲ្យដឹងថា រយះពេលធ្វើការ ជាមធ្យមរបស់កម្មករ ដែលផលិតផលិតផលរបស់ Apple គឺ ៤៦ម៉ោង។
Shi Zhaokun ដែលជាជនរងគ្រោះម្នាក់ ក្នុងចំណោម ជនរងគ្រោះ ៥នាក់ ដែលបានជួបវាសនា អាក្រក់នេះ បានប្រើប្រាស់ឯកសារក្លែងក្លាយ ដើម្បីបន្លំដាក់ ឲ្យគ្រប់អាយុពលកម្ម ហើយបានធ្វើ ការនៅរោងចក្ររបស់ Pegatron។ ក្មេងប្រុសនេះ ត្រូវធ្វើការចំនួន ១២ ម៉ោង/ថ្ងៃ និង ៦ថ្ងៃ/សប្តាហ៍។ គេបានរលាកសួត និងបានស្លាប់កាលពីខែតុលា កន្លងទៅនេះ។
កាលពីខែកក្កដា កន្លងទៅ Pegatron ក៏ធ្លាប់ទទួលបានការចោទប្រកាន់ ស្តីពីការលាក់បាំងព័ត៌មាន កម្មករ, លក្ខខណ្ឌរស់នៅមិនល្អ, រំលោភម៉ោងកំណត់ ការងារ និងមិនបានផ្គត់ផ្គង់ឧបករណ៍ការពារ គ្រប់គ្រាន់ ដល់កម្មករឡើយ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងទៀត៖
- Samsung ព្យាយាម "បិទមាត់" អតិថិជន ដែលប្រើប្រាស់ Galaxy S4 ឆេះខូច (មានវីដេអូ)
- iPhone 5S និង 5C មានការលក់ចេញ កើនឡើងខ្លាំងជាង កាលទើបបង្ហាញខ្លួន
- Samsung លក់ Galaxy Note 3 បាន ១០លានគ្រឿង ក្នុងរយះពេល ជាង២ខែ
ប្រែសម្រួល៖ សិលា
ប្រភព៖ zing