CamNews

មិនគួរឲ្យជឿ 

មិត្តស្រីក៏ស្លាប់ ខណៈខ្លួនជាមិត្តប្រុសក៏ជាប់ទោស ព្រោះនាំគ្នា ឆី មឹករស់

ស្ទើរតែមិនគួរជឿ  ៖​  តើលោកអ្នកធ្លាប់ឭប្រពៃណី  កូរ៉េដែលចូលចិត្តទទួលទានមឹករស់ដែរឬ
ទេ? បើពិតជាធ្លាប់បានឭមែននោះ ធ្លាប់មានបំណងចង់សាកដែរឬទេ? តែមុននឹងសាកមើល
សូមគិតអោយបានច្បាស់ផងណា៎   ក៏ព្រោះតែកាលពីពេលថ្មីៗនោះ  នារីម្នាក់ជាជនជាតិកូរ៉េ
ខាងត្បូង បានស្លាប់បាត់បង់ជីវិត ពីរសប្តាហ៍ក្រោយ ក្រោយទទួលទានមឹករស់ នេះបើយោង
តាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស theglobaldispatch ។

លើសពីនេះ    បើយោងតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន  AFP អោយដឹងថា នារី
ដែលជាជនរងគ្រោះនោះ មាននាមត្រកូល Yoon បានធ្វើការចុះឈ្មោះចូលស្នាក់នៅ Motel
មួយកន្លែងជាមួយនឹងមិត្តប្រុសរបស់ខ្លួន ដែលមានទីតាំងនៅជិតទីក្រុងសេអ៊ូល ។

ដោយឡែក បុរសជាមិត្តប្រុសត្រូវបានគេស្គាល់ឈ្មោះ លោក Kim  ។  មានពេលមួយ បុរស
ជាមិត្តប្រុស បានរត់ទៅភោជនីយដ្ឋានក្នុងស្រុកមួយកន្លែង ដើម្បីទិញមឹករស់ពីរក្បាលយក
មកទទួលទាន តែដឹងអីថា   មួយសំទុះក្រោយមក  បុរសជាមិត្តប្រុស  បានទូរស័ព្ទអ្នកផ្តល់
ព័ត៌មានប្រចាំ Motel មួយនេះអោយដឹងថា មិត្តស្រីរបស់នាងលែងដកដង្ហើមហើយ បន្ទាប់
ពីទទួលទានមឹករស់មួយក្បាល។


នេះគ្រាន់តែជារូបភាពឯកសារ ស្តីពី ការចូលចិត្តទទួលមុខម្ហូបមឹករស់ របស់បងប្អូនជនជាតិ
                                                          កូរ៉េតែប៉ុណ្ណោះ

ភ្លាមៗនោះ ក៏ មានកិច្ចអន្តរាគមន៍ដោយបានបញ្ជូននាងទៅកាន់មន្ទីរពេទ្យ  តែជាអកុសល
នាងបានស្លាប់បាត់បង់ជីវិត ក្នុងរយៈពេលពីរសប្តាហ៍ក្រោយ  ។  គួររំឭកផងដែរថា មុខម្ហូប
ទទូលទានមឹករស់ គឺជាមុខម្ហូបដ៏ពេញនិយមមួយរបស់ប្រទេសកូរ៉េ។

ដោយឡែក    បន្ទាប់ពីបានរកឃើញដៃមឹកនៅក្នុងបំពង់ក  ជនរងគ្រោះហើយនោះ  ករណី
ស្លាប់ នាង Yoon ត្រូវបានគេសន្មត់ថា មកពីការឈ្លក់ ស្របពេលដែលមានការទទួលទាន
មឹករស់មួយក្បាលនោះ  ខណៈពេលដែលដៃមឹក  បានចូលទៅបិទនឹងបំពង់ដំណកដង្ហើម
របស់នាង។  ផ្ទុយទៅវិញ   បុរសជាមិត្តប្រុសវ័យ  ៣២ ឆ្នាំរូបនោះ ត្រូវបានផ្តន្ទាទោសពីបទ
មនុស្សឃាតដោយអចេនាទៅវិញ។ ខាងក្រោមនេះ គឹជាវីដេអូឯកសារស្តីពីការទទួលទាន
មឹករស់ របស់បងប្អូនជនជាតិកូរ៉េ ៖

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម៖

- ទារកតូច វ័យ ៨ ខែ រងការវាយប្រហារ ពីសត្វស្វា ដោយខាំដាច់ ពងស្វាស យំគួរអោយ
សង្វេគចិត្ត (មានវីដេអូ)

- ដេកគុកបានសម្រេច ខណៈឡប់ ទៅសិចជាមួយនឹងពពែ
- សង្វេគចិត្ត កូនដំរីយំដល់ទៅ ៥ ម៉ោង ខណៈមេ ជាន់ ចងសម្លាប់ (មានវីដេអូ)
- កំពូលឆ្កែ បំបែកកំណត់ត្រាចម្លែក ពិភពលោក ដើរសសៀរ លើខ្សែពួរ បានល្អបំផុត
(មានវីដេអូ)

ដោយ ៖ ពិសី
ប្រភព ៖​theglobaldispatch


Tags: South Korean Died Octopus Live octopus