CamNews

ព័ត៌មានអន្តរជាតិ 

ចេះតែមាន ៖ រូបភាព នាវាសោះ រាយការណ៍ ច្រឡំ ថាមានករណី យន្តហោះ ធ្លាក់

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារ សារព័ត៌មានស្កាយ ដែលទើបតែបានចេញផ្សាយ កាលពីពេល កន្លងទៅនេះ        អោយដឹងថា  នៅឯ ប្រជុំកោះ Gran  Canaria មានទីតាំងស្ថិតនៅក្នុងប្រទេស អេស្ប៉ាញ មហាសមុទ្រ អាត្លង់ទិក ករណីកាប៉ាល់ បុកគ្នា ត្រូវបានគេរាយការណ៍ច្រឡំអោយដឹង ថា មានករណីធ្លាក់យន្តហោះ ចូលទៅក្នុងមហាសមុទ្រ ទៅវិញ ។

មុនពេលនឹងមានសេចក្តីប្រកាស កែតម្រូវមកវិញ អាជ្ញាធរ ប្រចាំតំបន់ បានចេញសេចក្តីថ្លែង ការ ណ៍អោយដឹងថា មានយន្តហោះ មួយគ្រឿង បានបើកធ្លាក់ចូលទៅក្នុងសមុទ្រ តំបន់កើតហេតុ ខាងលើ ពោលមានរយៈចម្ងាយតែពីរម៉ាយតែប៉ុណ្ណោះ ពីប្រជុំកោះមួយនេះ​។

អ្នកនាំពាក្យ តំណាងអោយ ទីភ្នាក់ងារ សង្គ្រោះបន្ទាន់ ប្រចាំតំបន់ បាននិយាយអោយដឹងថា តាម ពិតទៅ វាពុំមែនជាករណី គ្រោះថ្នាក់ធ្លាក់យន្តហោះនោះទេ តែតាមពិតទៅ វាគ្រាន់តែជាករណី គ្រោះថ្នាក់ នាវាសណ្តោង បុកនឹង នាវានោះទេ ។

គួររំឭកថា ជាដំបូង អាជ្ញាធរ ប្រចាំតំបន់ បានអះអាងអោយដឹងថា យន្តហោះខាងលើបានធ្លាក់ចុះ ដោយនៅក្នុងនោះ ពុំបានដឹងថា មានមនុស្សប៉ុន្មាននាក់ នៅលើយន្តហោះ អោយពិតប្រាកដ នោះទេ ។ លោក Controladores Aéreos ជាបេក្ខភាព ដែលបានផ្តិតរូបភាពខាងលើ បានគូស បញ្ជាក់អោយដឹងថា តាមរយៈរូបភាពមួយនេះ មើលទៅ ជាក់ច្បាស់ណាស់ ដូចមែនទែន ទៅនឹង រូបភាពយន្តហោះ តែដឹងអីថា តាមពិតទៅ ជានាវា ទៅវិញ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Viral video Liveleak Youtube Facebook Funny Video