Barry និង Anne Watson ដែលបានរៀបការចាប់ដៃគ្នាជាប្ដីប្រពន្ធជាលើកដំបូងកាលពីឆ្នាំ
២០០២ ក្នុងនាមជា ប្ដី និងប្រពន្ធ តែក្រោយមក ៩ ឆ្នាំ ក្នុងឆ្នាំ ២០១១ កន្លងមកនេះពួកគេ
បានរៀបការជាលើកទី ២ តែក្នុងនាមជា ប្រពន្ធ និងប្រពន្ធក្រោយពេលដែលប្ដីរបស់ Anne
លោក Barry Watson បានប្ដូរភេទមកជាមនុស្សស្រីហើយបានប្ដូរឈ្មោះមកជា Jayne តែ
ទោះជាយ៉ាងណាក៏ពួកគេបង្ហាញអោយឃើញថាពួកគេនៅតែស្រលាញ់គ្នាជាខ្ឡាំង។
ទោះជាមានបញ្ហាដែលត្រូវប្រឈមមុខក៏ដោយក៏គូស្នេហ៍មួយគូនេះនៅតែផ្អែមល្ហែមមិន
ដាច់នោះទេ។ ការពីតទៅ Anne ជាប្រពន្ធពិតជាមិនសប្បាយចិត្តនោះទេនៅពេលដែល
ប្ដីរបស់ខ្លួនពិភាក្សាជាមួយខ្លួនអំពីរឿងប្ដូរភេទនេះ Anne អាយុ ៥៣ ឆ្នាំមានអារម្មណ៏ថា
រន្ធត់នៅពេលដែលបានឮ Barry ជាស្វាមីអាយុ ៤៣ ឆ្នាំប្រាប់ថាចង់វះកាត់កែភេទតែក្រោយ
ពេលដែលបានពិភាក្សាគ្នាយ៉ាងយូរមក Anne ក៏បានយល់ពីបំណងរបស់ស្វាមីរបស់ខ្លួន។
មូលហេតុដែល Barry ចង់ប្ដូរភេទជាមនុស្សស្រីព្រោះគេមានអារម្មណ៍ថាធុញទ្រាន់នឹង
ជីវិតជាមនុស្សប្រុសនេះណាស់ គាត់មានអារម្មណ៍ថាដូចជាអ្នកទោសរាល់ពេលដែល
គាត់ស្លៀកសម្លៀកបំពាក់ប្រចាំថ្ងៃរបស់គាត់ ក្រោយមកគាត់បានចាប់ផ្ដើមទិញសម្លៀក
បំពាក់នារីមកស្លៀកហើយផ្លាស់ប្ដូរចារិតជាមនុស្សស្រីម្ដងបន្តិចៗ។ នៅពេលដែលនាង
Anne បានឃើញប្ដីរបស់ខ្លួនស្លៀកពាក់ជាមនុស្សស្រីនាងខឹងជាខ្ឡាំង នាងបានប្រាប់ថា
"នៅពេលដែលខ្ញុំឃើញគាត់ស្លៀកពាក់បែបនេះជាលើក ដំបូងខ្ញុំខឹងខ្លាំងណាស់ហើយ
បានរត់ទៅខាងក្រោយរកកន្ដ្រៃមួយមក" នៅពេលនោះហើយដែលនាងយល់ថាអារម្មណ៍
ស្រលាញ់របស់នាងចំពោះស្វាមីពុំបានកែប្រែបន្តិចសោះឡើយ ហើយមកដល់ពេលនេះ
នាងនៅតែស្រលាញ់ Barry ទោះបីជាគាត់បានផ្លាស់ជា Jayne ដែលជាមនុស្សស្រីក៏
ដោយ។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ odditycentral