CamNews

ជីវិតអាចមាននៅទីណាមួយក្នុងចំណោមភព រាប់ពាន់លានផ្សេងទៀត

ក្រុមអ្នកតារាសាស្ដ្រអ៊ឺរ៉ុបបានប្រកាសថា ជីវិតអាចនឹងមាននៅលើភពណាមួយក្នុង
ចំណោមភពរាប់ពាន់លានក្នុងគន្លងដំរី.ស(Galaxy ផែនដីយើងកំពុងស្ថិតនៅ)។

"Super Earth" គឺជាបណ្ដាភពថ្មដែលវិលជុំវិញផ្កាមេរបស់វាក្នុងតំបន់ Goldilocks (កន្លែង
ដែលមានកំដៅធម្មតាអាចអោយទឹកស្ថិតនៅក្នុងសភាពរាវ)។ ទឹកដែលស្ថិតក្នុងសភាពរាវ
គឺជាកត្ដាពិសេសអាចអោយកើតមានជីវិត និងការវិវឌ្ឍរីកចម្រើន។

AFP ដកស្រង់ព័ត៌មានពីក្រុមអ្នកតារាសាស្ដ្រនៅអ៊ឺរ៉ុបខាងត្បូង(ESO) (ដែលកំពុងប្រើប្រាស់
Telescope សង្កេតអាវកាស HARPS មានរង្វង់អង្កត់ផ្ចិត ៣,៦ម ត្រូវបានដាក់នៅលើសមុទ្រ
ខ្សាច់ Atacama របស់ Chile ) ដើម្បីតាមដានផ្កាយកំពុងឆេះ(red giant)ចំនួន ១០២ និងភព
ទាំងឡាយដែលវិលជុំវិញវា។ បណ្ដាលផ្កាយទាំងនេះស្ថិតនៅក្នុងតំបន់ Goldilocks ក្នុងគន្លង
ដំរី.ស(Galaxy)របស់យើង។

ក្នុងរយៈពេលនៃការតាមដាន ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញភពថ្មចំនួន ៩ ដែលដូចទៅ
នឹងភពផែនដី។

គន្លងដំរី.ស ដែលប្រព័ន្ធព្រះអាទិត្យរបស់យើងកំពុងស្ថិតនៅ


Xavier Bonfils តារាវិទូម្នាក់របស់បារាំង រួមនឹងក្រុមការងារបានថ្លែងថា ៖ "ការតាមដានរបស់
យើងខ្ញុំ បានបង្ហាញថា ផ្កាយធំៗ(red giant)ប្រហែល ៤០% នៅក្នុងលំហកាសមានភពដែល
ស្ថិតនៅក្នុងតំបន់ដែលអាចមានទឹកស្ថិតក្នុងសភាពរាវ"។

ផ្កាយធំៗ(red giant) គឺជាបណ្ដាភពធំៗដែលមានច្រើននៅក្នុងលំហអាកាស។ នៅក្នុងគន្លង
ដំរី.សរបស់យើង មានផ្កាយធំៗប្រមាណជា ១៦០ពាន់លាន។

Bonfils ថ្លែងថា ៖ "ចំនួននេះបានធ្វើអោយយើងជឿថា នៅក្នុងគន្លងដំរីគឺមានភពរាប់ពាន់
លានដែលអាចចិញ្ចឹមជីវិតបាន"។

យោងតាមការគន់គូររបស់ ESO ភពធំៗប្រមាណជា ១០០ កំពុងវិលជុំវិញបណ្ដាផ្កាយមេ
(red giant) របស់វា ដែលមានចម្ងាយពីផែនដីតិចជាង ៣០ឆ្នាំពន្លឺ(មួយឆ្នាំពន្លឺប្រហាក់
ប្រហែលនឹង 9.460.730.472.580,8 គ.ម)៕




http://www.youtube.com/watch?v=6DozycGRQqo&feature=related

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE

Tags: nasaspacemilky way