CamNews

យល់ដឹង 

ជិះម៉ូតូពេលភ្លៀង ត្រូវប្រុងប្រយ័ត្ន អ្វីខ្លះ ដើម្បីបញ្ចៀសគ្រោះថ្នាក់?

ឆ្នាំថ្មី ឆ្នាំមមីរបស់ខ្មែរ ជិតចូលមកដល់ ហើយរដូវវស្សាក៏ចូលមកទន្ទឹមគ្នានេះដែរ   ដូច្នេះ ការធ្វើ ដំណើរដោយម៉ូតូ នៅតាមដងផ្លូវកៅស៊ូ ពេលកំពុងមានភ្លៀង គឺជាការប្រឈមមួយ ទៅនឹងគ្រោះ
ថ្នាក់ ប្រសិនអ្នកបើកបរ ធ្វើដំណើរដោយល្បឿនលឿន។ តើធ្វើបែបណាដើម្បីជួយឱ្យ ការបើក
បរម៉ូតូ ក្នុងពេលភ្លៀង មានសុវត្ថិភាព?



១. ត្រូវតែបើកបរក្នុងល្បឿនយឺត និងបើកភ្លើង ប្រសិនភ្លៀងខ្លាំង

នៅពេលបើកបរ ស្រាប់តែមានភ្លៀងធ្លាក់ អ្នកណាមួយដែលថា ចង់សើម និងចង់ប្រឡាក់ខ្លួន
ដូច្នេះ មនុស្សភាគច្រើន តែងបង្កើនល្បឿន។ ប្រការនេះ នឹងអាចបណ្ដាលឱ្យមានគ្រោះថ្នាក់កើត
ឡើង។ ដើម្បីចៀសវាងបញ្ហាអាក្រក់កើតឡើង អ្នកបើកបរ ត្រូវតែបន្ថយល្បឿន និងត្រូវពិនិត្យ
មើល ឱ្យបានត្រឹមត្រូវ ពេលបត់ ហើយក៏មិនត្រូវជ្រែផងដែរ។

២. ត្រូវពាក់អាវភ្លៀងដែលមានរាងដូចអាវធម្មតា

ការពាក់អាវភ្លៀងគឺជាប្រការដែលជួយឱ្យអ្នកគេចផុតពីការសើម ផ្ដាសសាយ ឬប្រឡាក់ភក់ ប៉ុន្ដែប្រភេទអាវភ្លៀងខ្លះ គឺជាមូលហេតុនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែវាធំ
ពេក វែងពេក និងរញេរញាយពេក។ អ្នកជំនាញបានផ្ដល់យោបល់ថា ពេលមេឃភ្លៀង គួរតែ ពាក់អាវភ្លៀងដែលស្ដើង ល្មមនឹងរាងកាយ និងជាអាវភ្លៀងដែលមានរាងដូចទៅនឹងអាវធម្មតា។

៣. អង្គុយបើកបរត្រឹមត្រូវ

របៀបអង្គុយបើកបរ ក៏មានសារសំខាន់នៅពេលបញ្ជាម៉ូតូ។ ដោយសារតែខ្លាចទទឹក ឬខ្លាចម៉ូតូ
ឡានដទៃ ជះទឹកមក ធ្វើឱ្យប្រឡាក់ស្បែកជើង ឬខោ អ្នកបើកបរខ្លះ តែងតែលើកជើងឡើងដាក់ លើកន្លែងដាក់អីវ៉ាន់។ ប៉ុន្ដែ ការធ្វើបែបនេះ នឹងបណ្ដាលឱ្យបាត់បង់លំនឹង ហើយនៅពេលមាន ហេតុការណ៍អ្វីមួយកើតឡើង ពួកគេនឹងមិនអាចដាក់ជើងចុះទាន់ពេល ដើម្បីជាន់ហ្រ្វាំង។

៤. ត្រៀមចាប់ហ្វ្រាំង និងចាប់ហ្វ្រាំង ពេលឃើញឧបសគ្គនៅឆ្ងាយនៅឡើយ

ពេលមានភ្លើង ផ្លូវនឹងរអិលជាងថ្ងៃមិនមានភ្លៀង ដូច្នេះ ការចាប់ហ្វ្រាំងក៏មានការលំបាក ប្រសិន ហេតុការណ៍កើតឡើងភ្លាមៗ។ អ្នកស្រាវជ្រាវឱ្យដឹងថា អ្នកបើកបរ គួរតែចាប់ហ្វ្រាំង ឱ្យបានមុន កុំចាំឧបសគ្គមកជិត ទើបចាប់ហ្វ្រាំង។ ការឆាប់ចាប់ហ្វ្រាំង នឹងជួយឱ្យអ្នកបើកបរ ចៀសវាងបាន
នូវ ការចាប់ហ្វ្រាំងភ្លាមៗ និងចៀសវាងកង់រអិល បណ្ដាលឱ្យបោកដួល។

៥. មិនត្រូវចាប់ហ្វ្រាំងមុខ

ម៉ូតូទាំងអស់ ពិសេសគឺម៉ូតូដែលដាក់ហ្វ្រាំងបន្ទះ ពេលចាប់ហ្វ្រាំងមុខក្នុងពេលភ្លៀង វាងាយនឹង
នាំឱ្យ ម៉ូតូបោកដួល។ ដូច្នេះ ល្អបំផុត អ្នកបើកបរ គួរតែចាប់ហ្វ្រាំងក្រោយតែមួយគត់ នៅពេល
ធ្វើដំណើរ ក្រោមមេឃកំពុងភ្លៀង ឬផ្លូវកៅស៊ូនៅសើម៕

 

អត្ថបទ​សំខាន់​ៗ ៖

៥ប្រការដែល Facebook អាចជះផលអាក្រក់ ដល់ស្នេហារបស់អ្នក

ក្នុងរថយន្ដ កន្លែងណា មានសុវត្ថិភាពបំផុត?

ទិវាសិទ្ធិនារី ៖ ប្រុសៗគួរជូនអំណោយ បែបណាទើបល្អ?



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ LS


Tags: motorbike rain saft tips