CamNews

កីឡាអន្តរជាតិ 

Arsenal-Chelsea ៖​ ការប្រកួតស្វែងរក ជើងខ្លាំងនៅទីក្រុងLondon

នៅ Premier league ក្លឹបកាំភ្លើងធំ និង ក្លឹបតោខៀវ មិនទាន់បានបំពេញនូវការចង់បាន
របស់
អ្នកគាំទ្រឡើយ។ហេតុនេះហើយវាគ្មានអ្វីដែលត្រូវបារម្ភច្រើនសំរាប់ការប្រកួតរវាង
ក្រុមទាំងពីរ
នេះទេ។

Arsenal ត្រូវបង្ហាញភាពខ្លាំងរបស់ខ្លួន
ទោះជាត្រូវបានគេវាយតំលៃថាជាក្រុមមួយក្នុងចំនោមTOP 4 របស់បាល់ទាត់អង់គ្លេស The Gunners
មិនទាន់បានបំពេញភារកិច្ចជាក្រុមខ្លាំងក្នុងចំនោមក្រុមខ្លាំងទាំងបួននៅPremier League ឡើយ។

មុនពេលចូលប្រកួតនៅវង់ទី35 ជាមួយChelsea, The Gunners ឈ្នះក្រុមដែលតាមពីក្រោយ
តែ5 ពិន្ទុប៉ុណ្ណោះ, ប៉ុន្តែគំលាតខាងលើនេះមិនបានធ្វើអោយគ្រូបង្វឹកWenger មានអារម្មណ៏ធូរ
ស្រាលឡើយ។ការប្រកួតនៅសល់4ប្រកួតទៀត ប៉ុន្តែលទ្ធផលដែលមិនចង់បានអាចនឹងធ្លាក់ដល់
ក្លឹបកាំភ្លើងធំ។ក្នុងករណីចាញ់Chelsea ក្រោយ 90 នាទីដែលជិតមកដល់នៅEmirates, Arsenal
អាចនៅមានតែ2ពិន្ទុលើសក្លឹបChelseaដែលកំពុងតាមពីក្រោយ, ក្នុងពេលការប្រកួតនៅសល់ដល់
3 ប្រកួតទៀតឯណោះ។ភារកិច្ចដែលត្រូវប្រកួត play-off ដើម្បីដណ្តើមសំបុត្រមានសិទ្ធិទាត់នៅ
Champions Leagueកំពុងតែធ្វើអោយArsenal មានការព្រូយបារម្ភយ៉ាងខ្លាំង៕


កីឡាករប្រកួត៖
Arsenal
: Szczesny, Sagna, Koscielny, Vermaelen, Santos, Ramsey, Song, Rosicky, Walcott,
Van Persie, Gervinho
Chelsea
: Cech, Bosingwa, Cahill, Terry, Cole, Lampard, Essien, Ramires, Mata, Sturridge,Torres

ដោយ៖ និស្ស័យ
ប្រភព៖ 24


Tags: arsenal chelsea premier league football