CamNews

ព័ត៌មានអន្តរជាតិ 

Facebook រងការរិះគន់ យ៉ាងចាស់ដៃ ពីស្ថាប័នល្បីឈ្មោះ ព្រោះ ឃ្លីបវីដេអូមួយតែប៉ុណ្ណោះ

ព័ត៌មានអន្តរជាតិ ៖ អង្គការសប្បុរសធម៌ ឈានមុខគេ ក្នុងការការពារ កុមារនោះទាមទារដោយតម្រូវ អោយ Facebook ក៏ដូចជា បណ្តាញទំនាក់ទំនងសង្គមមួយចំនួន ផ្សេង ទៀត ប្រើ  ចំណាត់ការជាក់ ស្តែងណាមួយ ទៅលើម្ចាស់គណនី ដែលបានបង្ហោះវីដេអូ "រំខានចិត្ត" ពីការធ្វើទុក្ខទោម្នេញក្មេងៗ។


ទោះជាយ៉ាងណាក៏ដោយចុះ Facebookបានធ្វើការបដិសេធក្នុងការដកចេញនូវវីដេអូឃ្លីបពីបណ្តាញ សង្គមរបស់ខ្លួន ដែល អង្គការ សមាគមជាតិ ការពារ​ អំពើព្រៃផ្សៃលើកុមារ the  National Society for the Prevention of Cruelty to Children​ ហៅកាត់ថា NSPCC លើកឡើងអោយដឹងថា  ជាវីដេអូរំខាន ចិត្ត ស្តីពីការធ្វើទុក្ខទោម្នេញទារក ដោយគេ យំខ្សឹកខ្សួល តាមរយៈ ជ្រមុជ  ចូលទៅក្នុងធុងទឹកច្រើន លើកច្រើនសា ដដែលៗ ខណៈ Facebook បានលើកឡើងអោយ  ដឹងថា វី ដេអូ  នោះ មិនរំលោភបំ ពានច្បាប់របស់ខ្លួន ។

យ៉ាងណាក៏ដោយចុះ អង្គការសប្បុរសធម៌  គាំពារកុមារមួយនេះ បាន  សរសេរ សារលិខិត ទៅរដ្ឋាភិ បាលចក្រភពអង់គ្លេស ស្នើរក កិច្ចអន្តរាគមន៍ ពោល លោក Peter Wanless ប្រធានប្រតិបត្តិអង្គការ NSPCC បានលើកឡើងក្នុងសារលិខិតអោយដឹងថា ៖   ខណៈ  សុខាមាលភាពកុមារ គឺជាភាព​ឧត្ដុង្គ​ឧត្ដម​ពីធម្មជាតិ ដូច្នេះ ពួកយើងទទួចអោយ មន្រ្តីពាក់ព័ន្ធទាំងអស់ ពិនិត្យឡើងវិញ ទៅលើ ជម្រើស ណាមួយដែលមានប្រសិទ្ធភាព ធានាអោយបាននូវ  ពលរដ្ឋចក្រភពអង់គ្លេស រួមមាន កុមាររាប់សិប លាននាក់ នឹងមិនប្រឈមហានិភ័យ   ណាមួយ ពី គ្រប់រូបភាព ឬក៏ស្រដៀងទៅនឹង វីដេអូដែលបាន បង្ហោះឡើងនៅក្នុងបណ្តាញសង្គម Facebook ។


មិនត្រឹមតែប៉ុណ្ណោះ បើយោងតាម  សេចក្តីរាយការណ៍ ពីប៊ីប៊ីស៊ី អោយដឹងថា ប្រធានប្រតិបត្តិរូបនេះ​ បានបន្តផ្ញើសារលិខិត ផ្សេងទៀត ទៅកាន់រដ្ឋមន្រ្តី វប្បធម៌ Ed Vaizey និងទៅកាន់ រដ្ឋមន្រ្តីសុវត្ថិភាព អ៊ីធើណេត oanna Shields ដូចគ្នាដែរ ។ ជាការឆ្លើយតប ពី អ្នកនាំពាក្យអោយរដ្ឋាភិបាល បានលើក ឡើងអោយដឹងថា ពួកគេទទួលបាន  សារលិខិត ខាងលើ ខណៈនឹងឆ្លើយតបជាមួយនឹងពេលវេលា ជាក់លាក់ណាមួយ ។

ផ្ទុយទៅវិញ ជាការគូសបញ្ជាក់ ពីបណ្តាញ  ទំនាក់ទំនងសង្គម Facebook បានលើកឡើងអោយដឹង ថា ខ្លួនពិតជាបានដឹង ថាវីដេអូ ទារកមួយនេះ ពិត  ជាធ្វើអោយរំខានចិត្ត ក៏ដូចជា ប៉ះពាល់អារម្មណ៍ ផ្លូវចិត្ត តែទោះជា យ៉ាងណាក៏ដោយចុះ ក្នុងន័យ បង្កើន  ការយល់ដឺង ដើម្បីកុំអោយអ្នករាល់គ្នាយក តម្រាប់តាមទង្វើនោះ បណ្តា អ្នកលេង Facebook អាចមានឱកាសមើលវីដេអូរំខានចិត្តដដែល ល្គិក ណាពួកគេមាន អាយុ លើស ពី ១៨ ឆ្នាំ​ ក្រោយ Facebook សម្រេច ប្រតិបត្តិឡើងនូវនិតិវិធីថ្មី ដោយ បង្ហាញឡើងនូវសារព្រមាន វីដេអូរំខានអារម្មណ៍ មុននឹងចុចចូលទស្សនា ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news Iraq Obama US USA Facebook Mark Zuckerberg