ព័ត៌មានអន្តរជាតិ ៖ ស៊ិនហួរ ទំព័រសារព័ត៌មានរដ្ឋចិន ក្រោយពីបានដកស្រង់ អត្ថបទផ្សាយ ពីកា សែតក្នុងស្រុក ចេញផ្សាយ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ អោយដឹងថា លោក Wojciech Ja - ruzelski អតីតប្រធានាធិបតី ប្រទេសប៉ូឡូញ បានស្លាប់បាត់បង់ជីវិត បាត់ទៅហើយ ក្នុងជន្មាយុ ៩០ ឆ្នាំ ដោយរោគជរាពាធ ។
សេចក្តីរាយការណ៍ បន្តអោយ ដឹងថា ក្នុងអំឡុងឆ្នាំ ១៩៨១ ដល់ឆ្នាំ ១៩៩០ លោក Jaruzelski ធ្លាប់បានបម្រើការ ជាបេក្ខភាព ប្រធានាធិបតី របស់ប្រទេសប៉ូឡូញ ជា ប្រធានលេខាធិការ ទីមួយ នៃគណៈកម្មាធិការ កណ្តាលបក្ស សហប្រជាពលករប៉ូឡូញ និង ជានាយករដ្ឋមន្រ្តី ដូចគ្នាដែរ ។
គួររំឭកថា នៅអំឡុងខែធ្នូ ឆ្នាំ ២០១០ លោក Jaruzelski បានទទួលរងនូវការវាយប្រហារពីសំនាក់ ជម្ងឹ រលាកសួតធ្ងន់ធ្ងរ ខណៈនៅអំឡុងខែ មីនា ឆ្នាំ ២០១១ ក្រោយពី បានធ្វើរោគវិនិច្ឆ័យ ក៏បាន រកឃើញថាមានជម្ងឺ មហារីក កូនកណ្តុរ បន្ថែមទៀត ។ ដោយឡែក នៅក្នុងខែ មេសា ឆ្នាំ ២០១៤ នេះ វត្តមានរបស់លោក ត្រូវបានគេនាំយកទៅសម្រាក ព្យាបាល នៅឯ មន្ទីរពេទ្យ ក្រុង Warsaw ក្រោយពីទទួលរងនូវ ដំណើរឈាម រត់មិនស្រួល ខណៈក្រោយមក គាត់ក៏បានទទួលរងនូវ ជម្ងឺ ដាច់សរសៃឈាម ខួរក្បាល កាលពីប៉ុន្មានសប្តាហ៍ មុននេះ ពោល មុនថ្ងៃអាទិត្យ ម្សិលមិញ ដែល រូបលោក បានស្លាប់បាត់បង់ជីវិត ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ