នៅក្នុងបណ្ដាស្ទីលស្លៀកពាក់របស់តារាកូរ៉េខាងត្បូង ដែលបានបង្ហាញខ្លួននៅទីសាធារណៈ កាលពីសប្ដាហ៍ទីមួយនៃខែកញ្ញានេះ តើអ្នកយល់ថា ស្ទីលមួយណាស្អាតជាងគេ ហើយស្ទីលមួយណា ដែលស័ក្ដិសមសម្រាប់អ្នក?
Tiffany តារាចម្រៀងក្នុងក្រុម SNSD របស់កូរ៉េខាងត្បូង បង្ហាញភាពជានារីវ័យក្មេង នៅពេលពាក់អាវសិមិសចំហឡេវ ពីក្រៅអាវយឺតពណ៌ប្រផេះ និងខោខ្លីលើគល់ភ្លៅ។ Stephanie Hwang ឬ Hwang Mi-young កើតឆ្នាំ ១៩៨៩ ដែលគេស្គាល់ថា Tiffany (SNSD) នេះ ប្រើប្រាស់ស្បែកជើង sneaker ដ៏ក្រាស និងស្រោមជើងវែង លើក្បាលជង្គង់។
Seohyun (Seo Joo-hyun កើតឆ្នាំ ១៩៩១) បង្ហាញខ្លួននៅឯព្រលានយន្ដហោះ ជាមួយសមាជិករបស់ SNSD ។ តារាចម្រៀងស្រីរូបនេះ ស្លៀករ៉ូបយឺត maxi cotton សាមញ្ញ និងស្បែកជើង ខ្សែ sandal មានបាតស្ដើង ប៉ុន្ដែនៅតែអាចបញ្ចេញសម្រស់ដ៏ទាក់ទាញរបស់នាង។
ចំណែកតារាជនជាតិកូរ៉េខាងត្បូង កើតនៅអាមេរិក នាង Jessica Jung (Jung Soo-yeon កើតឆ្នាំ ១៩៨៩) បញ្ចេញសម្រស់ ក្នុងសម្លៀកបំពាក់ អាវយឺត មានរូបស្បែកខ្លា រួមនឹងខោខៅប៊ោយវែង ប្រកបដោយភាពមាំមួន។ ស្បែកជើងកីឡារបស់នាង ក៏បានរួមចំណែក ធ្វើឱ្យនាង កាន់តែរឹងមាំ។
សមាជិករបស់ក្រុមចម្រៀង កូរ៉េខាងត្បូង និងជប៉ុន នាង Choi Soo-young (កើតឆ្នាំ ១៩៩០)លេចធ្លោជាងគេនៅព្រលានយន្ដហោះ។ ខោខៅប៊ោយ អាវយឺតដៃវែង និងស្បែកជើងពណ៌ស ដែលមានលក្ខណៈសាមញ្ញ រួមផ្សំនឹងមួកពណ៌ក្រហម កាបូបពណ៌ក្រហម ធ្វើឱ្យនាង ទទួលបាននូវចំណាប់អារម្មណ៍ពីមនុស្សនៅជុំវិញ។
នៅក្នុងសប្ដាហ៍កន្លងនេះដែរ Suzy (Bae Su Ji កើតឆ្នាំ ១៩៩៤) របស់ក្រុម MissA ប្រើប្រាស់អាវយឺតដៃវែង សមជាមួយនឹងសំពត់លើជង្គង់ពណ៌ខ្មៅ។ ក្រៅពីនេះ ស្បែកជើងបាឡេ និងកាបូបពណ៌ខ្មៅ ក៏ជួយឱ្យជើងទាំងគូរបស់នាង កាន់តែ.ស។
ដោយ ៖ តារា
ប្រភព ៖ k14