កាលពីពេលថ្មីៗនេះ នៅលើគេហទំព័របរទេសមួយបានធ្វើការបង្ហោះនូវបណ្តារូបភាព ដ៏គួរឲ្យ
ភ្ញាក់ផ្អើល អំពីបញ្ហាសម្រស់ នៅក្នុងពិភពតារាបង្ហាញម៉ូតវ័យក្មេង នៅប្រទេសជប៉ុន។ បណ្តា
រូបភាពទាំងនោះបានឲ្យឃើញថា តារាបង្ហាញម៉ូតក្មេងៗ បានឆ្លងកាត់ ប៉ះពាល់ជាមួយនឹងមុខ
កាំបិតយ៉ាងច្រើន ទម្រាំតែទទួលបាននូវសម្រស់ដែលខ្លួនចង់បាន ពោលគឺស្ទើរតែប្រែទៅជា
មនុស្សម្នាក់ផ្សេងទៀត បន្ទាប់ពីធ្វើការវះកាត់កែសម្ផស្សរួច។ ក្នុងនោះមានអ្នកដែលបាន ធ្វើ
ការវះកាត់ តាំងពីអាយុ ១៩ ឆ្នាំ បានឆ្លងកាត់ការកែសម្ផស្ស ដល់ទៅ ៣០ដង ជាមួយនឹងការ
ចំណាយសរុបដល់ទៅ ១០លាន យ៉េន (ប្រហែលជាង ១០ ម៉ឺនដុល្លារ) ។
តារាបង្ហាញម៉ូតមួយចំនួន មិនបានមានការខ្មាសអៀន ក្នុងការបង្ហាញនូវរូបភាព ក្នុងដំណាក់
កាលវះកាត់កែសម្ផស្ស របស់ពួកគេឡើយ ដែលធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលយ៉ាង
ខ្លាំង ក្នុងនោះមនុស្សជាច្រើននាក់ បានបញ្ចេញមតិឲ្យដឹងថា នៅប្រទេសជប៉ុន ចូលចិត្តធ្វើការ
កែសម្ផស្ស ខ្លាំងជាងប្រទេសកូរ៉េខាងត្បូង (ជាប្រទេសជំនាញខាងកែសម្ផស្ស) ទៅទៀត។
ទស្សនាបណ្តារូបភាព នៃសម្រស់របស់តារាម៉ូដែលវ័យក្មេងៗ ជប៉ុន មុន និងក្រោយ ការកែ
សម្ផស្សខាងក្រោមនេះ ទាំងអស់គ្នា៖