CNN៖ បុគ្គលិករហូតដល់ ៧.៨០០នាក់ នឹងត្រូវបានបញ្ឈប់ ពីការងារ នេះបើយោងតាមសេចក្តីប្រកាស របស់ក្រុមហ៊ុន Microsoft នៅថ្ងៃទី០៨ ខែកក្កដា ដោយក្នុងនោះភាគច្រើន ជាបុគ្គលិកនៅក្នុងផ្នែកពាណិជ្ជកម្ម Hardware របស់ទូរស័ព្ទប្រភេទ Smartphone នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥។
នេះជាការកាត់បន្ថយចំនួនបុគ្គលិកប្រមាណ ៧ភាគរយ នៃចំនួនបុគ្គលិកទាំងអស់ ដោយកាលពីឆ្នាំមុនមានចំនួនរហូតដល់ ១៤ភាគរយ គឺប្រហែល ១៨.០០០នាក់ ដែលត្រូវបញ្ឈប់ពីការងារ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥កន្លងទៅនេះ ក្រុមហ៊ុន Mircrosoft មួយនេះ មានបុគ្គលិករហូតដល់ ១១៨.៦០០នាក់ ដែលក្នុងនោះបុគ្គលិកចំនួន ៦០ពាន់នាក់ ធ្វើការនៅសហរដ្ឋអាម៉េរិក៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល