CamNews

ព័ត៌មានអន្តរជាតិ 

វាយប្រហារ តាមអាកាស ដឹកមុខដោយ US ដំបូងសោះ វាយប្រហារ ស្លាប់ក្មេង ២ នាក់ បាត់ទៅហើយ

ព័ត៌មានអន្តរជាតិ ៖ ប្រតិបត្តិការ វាយប្រហារ តាមអាកាសរបស់សហរដ្ឋអាមេរិក   នៅស៊ីរី កាលពីឆ្នាំ កន្លងទៅនេះ ហោចណាស់ បានសម្លាប់ក្មេង ២ នាក់ អំឡុងប្រតិបត្តិការ លើកដំបូងរបស់ខ្លួននៅក្នុង យុទ្ធនាការវាយប្រហារ ទាំងប្រឈមមួយនេះ នេះបើយោងតាមការគូសបញ្ជាក់ អោយដឹង ពីមន្រ្តីផ្លូវ ការ ។


លោក​ឧត្តម​សេនីយ៍​ឯក លោក James Terry ប្រមុខយុទ្ធនាការវាយប្រហារ ដឹកមុខដោយសហរដ្ឋអា មេរិក អោយដឹងថា ពួកយើងមានការសោកស្តាយ សម្រាប់ការបាត់បង់ជីវិត មនុស្ស  ដោយអចេតនា មេបញ្ជាការកណ្តាល សហរដ្ឋអាមេរិក អោយដឹងថា ការវាយប្រហារ នៅថ្ងៃទី ៥ ទី ៥ វិច្ឆិកា នៅក្នុងទី ក្រុង Harim មានគោលដៅចម្បងទៅលើក្រុម Khorasan ដែលមានទំនាក់ទំនង  ជិតស្និទ្ធជាមួយនឹង ក្រុមអាល់កៃដា ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ពុំមានការគូសបញ្ជាក់ ដល់ក្រុមការងារវាយប្រហារ ថាមាន វត្តមានក្មេងនៅទីនោះទេ ។ គួរបញ្ជាក់ថា គ្រោះថ្នាក់នៃការវាយប្រហារ ចំលើ កូនក្មេងស្លាប់លើកនេះ ត្រូវបានអាជ្ញាធរយោធា អាមេរិក បើកការស៊ើបអង្កេត ក្នុងនោះ សេចក្តីថ្លែងការណ៍ ពីការស៊ើបអង្កេត ពី មន្ទីរបច្ចកោណ អោយដឹងថា តាមរយៈការវាយតម្លៃយ៉ាងម៉ត់ចត់ សន្មត់អោយ  ដឹងថា សម្បទា​អា គារស្ថិតនៅក្រោមការវាយប្រហារនោះ គឺត្រូវបានគេប្រើប្រាស់សម្រាប់គោលបំណង យោធា មិនត្រឹម តែប៉ុណ្ណោះ យុវវ័យ ២នាក់ផ្សេងទៀត មិនជាក្រុមសកម្មប្រយុទ្ធ បានទទួលរងរបួសស្រាល ក្រោយពី មានការវាយប្រហារ តាមអាកាសលើកនេះ ដោយសំដៅទៅលើ សម្បទារោងចក្រ ផលិតគ្រឿងផ្ទុះ។

ក្រុមវាយប្រហារ នឹងបន្តចាត់វិធានការ សមហេតុផល អំឡុងដំណើរការវាយប្រហារគោលដៅ ដោយ កាត់បន្ថយហានិភ័យ វាយចំ ជនស៊ីវិល ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news Unt news Malaysia Plane crash MH17 MH370 MH198 Ebola Obama US