បន្ទាប់ពីនាំចូលនូវ កីឡាករ Luis Suarez មកពីក្រុម Liverpool ក្នុងតំលៃមួយ យ៉ាងថ្លៃរួចមកឥលូវ នេះក្រុម Barcelona បានទិញយកកីឡាករ មួយទៀតហើយ ដែលផ្ទេរមកពីក្លឹប Valencia ។
កីឡាករម្នាក់នោះ មានឈ្មោះថា Jeremy Mathieu មានវ័យ ៣០ ឆ្នាំទៅហើយដែលផ្ទេរចេញពី ក្រុម Valencia មកកាន់ Barcelona ក្នុងតំលៃ ១៦ លានផោន ។ Jeremy Mathieu បានសប្បាយ ចិត្តណាស់ ហើយបាននិយាយថាក្លឹប Barcelona គឺជាក្លឹបមួយដ៏ធំហើយល្អជាងគេ ការដែលបាន ចូលមកលេងនៅ ក្លឹបនេះគឺជា ក្តីស្រមៃបានសំរេច ។
Mathieu ត្រូវបានគេដឹងថា នឹងលេងជំនួស កន្លែងកីឡាករ Puyol ដែលបានប្រកាស ថាចាក ចេញពីក្រុម Barcelona កាលពីចុងរដូវកាលមុន ដែលធ្វើអោយ មានការភ្ញាក់ផ្អើលជាខ្លាំង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail