យប់មិញនេះ Manchester United ទទួលបាន ជោគជ័យដ៏ធំ មួយដែលទស្សនិកជន ចង់បានជា យូរណាស់ មកហើយសំរាប់ រដូវកាលនេះ ។ តែមុននឹង ឈ្នះនេះ កីឡាករឆ្មើម ២ រូបរបស់ Manchester United រងរបួស ដែលធ្វើអោយ ទស្សនិកជន ព្រួយបារម្ភ ។
វីរបុរស ប្រចាំការប្រកួត Robin Van Persie ដែលស៊ុតបាន ៣ គ្រាប់ជួយ សង្គ្រោះក្រុម Manchester United អោយបានជាប់ លេងបន្តនៅ Premier League នេះ ។ មុនពេលបញ្ចប់ ការប្រកួត Van Persie បានប៉ះទង្គិច ជាមួយនិង Maniatis ដែលធ្វើអោយគាត់ ត្រូវលើកចេញ ពីទីលានដើម្បី សង្គ្រោះរបួស នៅជង្គង់ជាបន្ទាន់ ។ បើតាមសំដី របស់ David Moyes បានអោយដឹងថា របួស របស់ Van Persie មិនចោទជា បញ្ហាធំឡើយ ហើយទស្សនិកជន មិនបាច់ព្រួយបារម្ភទេ ព្រោះ វាជារបួសស្រាល ប៉ុណ្ណោះ ។
ក្រៅពី Van Persie កីឡាករឆ្នើម មួយរូបទៀតគឹ Antonio Valencia ក៏មានរបួសដែរ គឺរបួសចំភ្នែក ខាងឆ្វេងប៉ោងហើម យ៉ាងធំ ។ របួសនេះគឺដោយសារ លោតទៅតែត បាល់បុកក្បាល ជាមួយ Joel Campbell ។ របួសនេះ ក៏ធ្វើអោយ ទស្សនិកជន កាន់តែព្រួយ បារម្ភថែមទៀត ព្រោះថា ការ ប្រកួត ជាមួយនិងក្រុម Man City ក៏កាន់តែ កៀកជិតមកហើយ ។ របួសទាំងនេះ បើតាមប្រភព ព័ត៌មានគ្រូពេទ្យ ប្រចាំក្រុម ប្រាប់ថា វានឹងជាឆាប់ៗនេះ មុនពេលដែល ប៉ះជាមួយ Man City ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail