CamNews

យល់ដឹង 

ផ្អើលមើលក្រុមបិសាច ដ៏ចម្លែក លោតរំលង លើទារក នៅកណ្តាលផ្លូវ (មានវីដេអូ)

បុរសៗ ដែលមានសម្លៀកបំពាក់ពណ៌លឿង  លាយក្រហម  គឺជាអ្នកតំណាងឱ្យខ្មោចបិសាច
បានលោតរំលងលើទារកនៅលើពូក នៅក្នុងពិធីបុណ្យប្រពៃណីមួយឈ្មោះថា Corpus Christi 
នៅភាគខាងជើង ប្រទេសអេស្បាញ។

នេះគឺជាពិធីបុណ្យប្រពៃណីដ៏ចម្លែកមួយ   ដែលតម្រូវឱ្យមានបុរសៗ ស្លៀកនូវសម្លៀកបំពាក់
ពណ៌លឿង លាយក្រហម តំណាងឱ្យខ្មោចបិសាចដើម្បីឱ្យលោតរំលងពីលើទារក ពី ៤ ទៅ៥
ដាក់នៅលើពូក នៅកណ្តាលផ្លូវសាធារណៈ ដើម្បីការពារទារកទាំងនោះ មិនឱ្យមានជំងឺ មាន 
សុខភាពល្អ និង មិនមានខ្មោចព្រាយបិសាចចូលក្នុងខ្លួនទារក បណ្តាលឱ្យមានជំងឺផ្សេងៗ។ 

នេះគឺជាជំនឿ និងជាទំនៀមទម្លាប់មួយដែលប្រជាជនអេស្បាញ តែងតែប្រារព្ធធ្វើជារៀងរាល់
ឆ្នាំ និងមានមនុស្សចូលរួមយ៉ាងច្រើនកោះករ៕

សូមទស្សនា វីដេអូ ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ chinadaily 


Tags: knowledge Baby jumping Spain